លោក Ten Hag ថា លោកចង់បានកីឡាករលំដាប់កំពូល ២រូបនេះមករួមក្រុមតាំងពីដើមរដូវកាលម្លេះ តែបរាជ័យ

//s9.kh1.co/f2/f2600fa3b6f455c0aea9ac13e2363ff0de4f11f4.jpg
កីទ្បា

 ០៤-ឧសភា-២០២៤ ៨ព្រឹក · ១៤ ថ្ងៃមុន

លោក Ten Hag ថា លោកចង់បានកីឡាករលំដាប់កំពូល ២រូបនេះមករួមក្រុមតាំងពីដើមរដូវកាលម្លេះ តែបរាជ័យ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានសារភាពថា លោកមានបំណងចង់ចុះហត្ថលេខានាំយកកីឡាករ Frenkie de Jong និង Harry Kane មកកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែមិនទទួលបានជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/5a/5aa4454517a418299d1b1327029e2f1202b3ff56.png

ជាការពិតណាស់ កាលពីដើមរដូវកាលនេះ Man UTD តែងតែមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយ De Jong និង Kane ប៉ុន្តែ អ្វិៗបែរជាមិនទទួលបានផ្លែផ្កាទៅវិញ ដោយ De Jong បានសម្រេចចិត្តបន្តនៅ Barcelona រីឯ Kane សម្រេចចិត្តចាកចេញពី Tottenham ទៅ​ចូលរួមជាមួយ Bayern Munich។

https://s9.kh1.co/__image/w=615,h=409,q=100/c5/c5288d5800fac39b141c712787b78bf391eadc5e.png

ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖

ខ្ញុំចង់បាន De Jong និង Kane ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករពីរលើកចុងក្រោយនេះ។ វាអាចនឹង De Jong និង Casemiro ត្រូវចាប់ដៃគូគ្នា ប៉ុន្តែវាមិនអាចកើតឡើងបាន។ យើងចង់បាន Kane ព្រោះគាត់អាចនឹងនាំមកនូវ ៣០គ្រាប់មកក្រុមយើង ប៉ុន្តែ យើងមិនអាចយកបានទៀត។ ដូច្នេះហើយយើងក៏សម្រេចចិត្តចុះហត្ថលេខាយក Hojlund គាត់នឹងអាចរកបាន ៣០គ្រាប់ ប៉ុន្តែ គាត់ត្រូវការពេលវេលាបន្ថែមទៀត៕

លោក Erik ten Hag
https://s9.kh1.co/__image/w=650,h=366,q=100/ac/ac34cd9f5708877f62bee97a8b7d310bae1c7012.png
https://s9.kh1.co/__image/w=650,h=364,q=100/4b/4bf1b13927c1c1a4782a111c242c774331ff893d.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T