អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane បានឆ្លើយថា "ទេ" តែម្តងចំពោះលទ្ធភាពទៅដឹកនាំ Bayern Munich នាថ្ងៃណាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងរយៈពេលពីរ បីខែចុងក្រោយនេះ Bayern Munich កំពុងតែមមារញឹកមែនទែន ក្នុងការស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកដឹកនាំក្រុមនៅរដូវកាលក្រោយ បន្ទាប់ពីគ្រូបច្ចុប្បន្នលោក Tuchel បានប្រកាសថា លោកនឹងចាកចេញពីក្លិបយក្ស អាល្លឺម៉ង់ នៅដំណាច់រដូវកាលនេះហើយ។ ក្នុងនោះផងដែរ ប្រភពព័ត៌មាននៅបរទេសបានចុះផ្សាយព្រោងព្រៀតថា ក្លិប Bayern Munich កំពុងដាក់គោលដៅធំចង់បានលោក Zidane មកជំនួសតំណែង ប៉ុន្តែ ពេលនេះបុរសសញ្ជាតិបារាំងខាងលើ បានចេញមុខបដិសេធត្រង់ៗតែម្តង។
នៅពេលដែលអ្នកកាសែតសួរថា តើលោក Zidane នឹងអាចក្លាយជាគ្រូបង្វឹករបស់ Bayern Munich អត់នាពេលអនាគត ស្រាប់តែលោកបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ប្រភព៖ Fabrizio Romano