ចាន់ វឌ្ឍនាកា បានបង្ហោះសារជូនពរអតីតមិត្តរួមក្រុម Faisal បែបនេះ បន្ទាប់ពីជួបហេតុការណ៍ជះទឹកអា.ស៊ី.តពីសំណាក់ជនមិនស្គាល់មុខ

//s9.kh1.co/57/5795aaef3fd607485faedfe70c96cd9cc45d8dee.jpg
កីទ្បា

 ០៦-ឧសភា-២០២៤ ១ល្ងាច · ១៣ ថ្ងៃមុន

ចាន់ វឌ្ឍនាកា បានបង្ហោះសារជូនពរអតីតមិត្តរួមក្រុម Faisal បែបនេះ បន្ទាប់ពីជួបហេតុការណ៍ជះទឹកអាស៊ីតពីសំណាក់ជនមិនស្គាល់មុខ

អាស៊ាន៖ ខ្សែប្រយុទ្ធក្លិបបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បង្ហោះសារជូនពរអតីតមិត្តរួមក្រុម Faisal បែបនេះដែលកំពុងជួបហេតុការណ៍ជះទឹកអាស៊ីតពីសំណាក់ជនមិត្តស្គាល់មុខ បានបង្ហោះសារជូនពរដល់ កីឡាករក្រុជម្រើសជាតិម៉ាឡេស៊ី និង ជាអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Pahang កីឡាករ Faisal Halim បន្ទាប់ពីរូបគេបានជួបហេតុការណ៍ជនមិនស្គាល់មុខជះទឹកអាស៊ីតដាក់នៅក្នុងផ្សារទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ចាន់ វឌ្ឍនាកា និង Faisal Halim
កីឡាករ ចាន់ វឌ្ឍនាកា និង Faisal Halim

ជាការពិតណាស់ កាលពីម្សិលមិញនេះ មានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន បន្ទាប់ពី Faisal បានដើរកម្សាន្តនៅក្នុងផ្សារទំនើប ហើយ រូបគេក៏ត្រូវបានជនមិនស្គាល់មុខជះទឹកអាស៊ីតដាក់ បើមើលតាមរូបភាពរូបគេដូចជាមានបញ្ហាឆេះខ្នងផងដែរ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី

Faisal Halim
Faisal Halim

ក្រោយទទួលបានដំណឹងខាងលើ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារជូនពរដល់ Faisal ផងដែរដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖

ខ្ញុំទទួលបានដំណឹងមិនល្អពីអ្នក សង្ឃឹមថាអ្នកមិនមានបញ្ហាអ្វីធ្ងន់ធ្ងរចុះ។ ជូនពរឆាប់ជាសះស្បើយ Mickey៕

 កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T