តារាឆ្នើមរូបនេះ ត្រូវគេសង្ស័យថាអាចនឹងចាកចេញពី Liverpool ក្រោយសុខៗគេបានលុបរូបជាមួយ LFC នៅលើ Ig អស់គ្មានសល់

//s9.kh1.co/9d/9d13ddac12d0ac292ca2c6ef8681f99e40cd1996.jpg
កីទ្បា

 ០៦-ឧសភា-២០២៤ ៤ល្ងាច · ១៣ ថ្ងៃមុន

តារាឆ្នើមរូបនេះ ត្រូវគេសង្ស័យថាអាចនឹងចាកចេញពី Liverpool ក្រោយសុខៗគេបានលុបរូបជាមួយ LFC នៅលើ Ig អស់គ្មានសល់

បរទេស៖ ខ្សែប្រយុទ្ធ Darwin Nunez ត្រូវគេដាក់ការសង្ស័យថា អាចនឹងចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះ បន្ទាប់ពីរូបគេបានលុបរូបខ្លួនឯងជាមួយក្លិបហង្សក្រហមចោលទាំងអស់ កាលពីល្ងាចថ្ងៃ អាទិត្យ ទី ៥ ខែ ឧសភា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Darwin Nunez 
Darwin Nunez 

ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរុហ្គាយ វ័យ ២៤ ឆ្នាំរូបនេះ ត្រូវបាន Liverpool ទិញយកមកពីក្រុម ព័រទុយហ្គាល់ Benfica កាលពីខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅក្នុងតម្លៃ ៨៥ លានផោន ឬប្រមាណជា (១០៦ លានដុល្លារអាមេរិក)។

ទោះបីយ៉ាងណាក៏ដោយ ក្នុងរដូវកាលដំបូងនេះ Nunez ហាក់ពុំសូវសមប្រកបប៉ុន្មាននោះទេ ដោយរូបគេតែងតែទទួលបាននូវពាក្យរិះគន់ជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតកីឡាករជើងចាស់ ខណៈក្នុងការបង្ហាញខ្លួនកន្លងមក រូបគេក៏រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ១៨ គ្រាប់ផងដែរ។

Darwin Nunez 
Darwin Nunez 

ប៉ុន្តែនាការប្រកួត ២ ប្រកួតចុងក្រោយនេះ Nunez មិនអាចប្រជែងកៅអី ១១ នាក់ដំបូងបានឡើយ ហើយរូបគេបានលេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ ចំណែកក្នុងការប្រកួត ១១ ប្រកួតចុងក្រោយនេះ រូបគេរកបានគ្រាប់បាល់បានត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ ដូច្នេះហើយតាមរយៈស្ថិតមិនល្អបែបនេះ ក៏ដូចជាក្នុងពេលម្សិលមិញនេះ Nunez បានលុបរូបខ្លួនឯងជាមួយ Liverpool ចោល វាគឺបានធ្វើឱ្យអ្នកគ្រប់គ្នាសង្ស័យថា អតីតខ្សែប្រយុទ្ធរបស់ Benfica អាចនឹងចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ៕

IG របស់ Darwin Nunez 
IG របស់ Darwin Nunez 

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T