អឺរ៉ុប៖ អ្នកចាំទីក្លិប Bayern Munich កីឡាករ Manuel Neuer បានបង្ហាញអំពីអារម្មណ៍សោកស្តាយបន្ទាប់ពីខ្លួនបានបង្កកំហុសធ្វើឲ្យក្រុមត្រូវធ្លាក់ចេញពីពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ គឺ Bayern Munich ប៊ិះតែនឹងទទួលបានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទៅហើយ បន្ទាប់ពីពួកគេបានបើកការនាំមុខមុនលើ Real Madrid ១គ្រាប់មុនតាំងពីនាទីទី ៦៨ ប៉ុន្តែ ឈានដល់នាទីទី៨៨ ទៅហើយ Joselu បានស៊ុតបញ្ចូលទីពីការបង្កកំហុសចាប់បាល់ក្រឡករបស់ Neuer និង បានថែមគ្រាប់បាល់ទីពីររបស់ខ្លួននៅក្នុងនាទីទី ៩០+១ បញ្ចប់ក្តីសង្ឃឹមរបស់ Bayern Munich តែម្តង ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ទល់នឹង៣។
ក្រោយចប់ការប្រកួត Neuer បាននិយាយថា៖
ប្រភព៖ metro