គ្រូ Tuchel, Muller និង De ligt ចេញមុខរិះគន់អាជ្ញាកណ្តាលធ្ងន់ៗបែបនេះ ក្រោយអាជ្ញាកណ្តាលចាប់បាល់ Offside ចុងម៉ោងយប់មិញ

//s9.kh1.co/60/60548be315c2cb2a411ee8e7170c154e5c559bcf.jpg
កីទ្បា

 ០៩-ឧសភា-២០២៤ ២ល្ងាច · ១១ ថ្ងៃមុន

គ្រូ Tuchel, Muller និង De ligt ចេញមុខរិះគន់អាជ្ញាកណ្តាលធ្ងន់ៗបែបនេះ ក្រោយអាជ្ញាកណ្តាលចាប់បាល់ Offside ចុងម៉ោងយប់មិញ

បរទេស៖ ដ្បិតការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Real Madrid និង Bayern Munich កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែ ឧសភា នេះបានបញ្ចប់ទៅហើយក្តី ប៉ុន្តែគ្រាប់បាល់ចុងម៉ោងរបស់ខ្សែការពារ Matthias de Ligt នៅមានរឿងចម្រូងចម្រាស់បន្តិច បន្ទាប់ពីលោកអាជ្ញាកណ្តាលបានបដិសេធមិនឱ្យ ដោយសារតែបាល់នោះស្ថិតនៅក្នុងជំហរក្រៅល្បែង (off side)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/b4/b4aa6ce9c841183f5228c61e1e4197a3f9305038.png

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ គឺខាង Bayern Munich ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយ Alphonso Davies នៅនាទីទី ៦៨ លុះក្រោយមកនៅចុងម៉ោងនាទីទី ៨៨ និង ៩០+១ ទៅហើយ ខ្សែប្រយុទ្ធ Joselu របស់ Real Madrid ក៏ស៊ុតតាមពីក្រោយវាយបកបាន ២ គ្រាប់មកវិញ ជួយឱ្យ Real Madrid យកឈ្នះលើ Bayern ២ ទល់នឹង ១។

https://s9.kh1.co/__image/w=650,h=366,q=100/35/3571a8ecb3157c5401ee5bbab844ab42034bed04.png

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ បើយើងងាកទៅមើលការប្រកួតនៅនាទីទី ៩០+១៣ ខាង Bayern Munich ប៊ិៈនឹងរកបានគ្រាប់បាល់បានតាមស្មើវិញទៅហើយ បន្ទាប់ពី De Ligt បានស៊ុតបញ្ចូលទីមួយគ្រាប់ ប៉ុន្តែចុងក្រោយគ្រាប់បាល់នោះត្រូវបានចាត់ទុកជាមោឃៈទៅវិញ ដោយសារតែលោកអាជ្ញាកណ្តាលបានចាប់បាល់នោះថាជាបាល់ Off Side។

https://s9.kh1.co/__image/w=650,h=366,q=100/dc/dc8d15caf95d2dcbb18ecd10af06edfb9048dd70.png

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការប្រកួត ទាំងគ្រូបង្វឹក និងកីឡាកររបស់ខាង Bayern ហាក់មិនអស់ចិត្តនោះទេ ហើយពួកគេបានបញ្ចេញមតិប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖

វាបានក្លាយជាគ្រោះមហន្តរាយមួយ។ ប្រាកដណាស់ វាគឺគ្រោះមហន្តរាយសម្រាប់ពួកយើង ហើយវាច្បាស់ណាស់ នេះគឺជាការបំពានច្បាប់យ៉ាងច្បាស់ក្រឡែត។... កំហុសទី ១ គឺបានធ្វើឡើងដោយអាជ្ញាកណ្តាលខ្សែបន្ទាត់ ហើយទី ២ គឺជាអាជ្ញាកណ្តាលនៅលើទីលាន។

លោក Thomas Tuchel
https://s9.kh1.co/__image/w=650,h=366,q=100/66/667c2695af1945f35e10570ec291667827583a22.png

ខ្ញុំមិនចង់និយាយថា Real Madrid តែងតែមានអាជ្ញាកណ្តាលជាខ្នងបង្អែកនោះទេ ប៉ុន្តែថ្ងៃនេះដូចមានភាពមិនប្រក្រតី។ Real នៅពេលដែលគិតថាពួកគេបានស្លាប់បាត់ហើយ ប៉ុន្តែពួកគេបែជាមានដង្ហើមមកវិញនៅនាទីចុងក្រោយ... នោះហើយទើបពួកគេបានឈ្នះពាន Champions League ដល់ទៅ ១៤ សម័យ។

Matthias de Ligt
https://s9.kh1.co/__image/w=650,h=410,q=100/e7/e71de55c4ce426b1a6740fa38c0c51928458310f.png

Marciniak (លោកអាជ្ញាកណ្តាល)? គាត់មិនបានមើលវីដេអូទេ។ គាត់មិនបានផ្តល់លទ្ធផលដល់ខ្លួនឯង ដើម្បីមានឱកាសទៅមើលវីដេអូទេ។ វាពិតជាចម្លែកណាស់ នៅក្នុងស្ថានភាពបែបនេះ ហើយគាត់គឺប្រឹងផ្លុំកញ្ចែយ៉ាងលឿន។ រឿងបែបនេះច្រើនតែកើតលើ Real Madrid ប៉ុណ្ណោះ។ ខ្ញុំធ្លាប់ឃើញបទពិសោធន៍បែបនេះពីរ ឬបីឆ្នាំមុនដែរ ដែលរឿងនេះគឺវាបានកើតឡើងលើ Cristiano Ronaldo។ ប៉ុន្តែរឿងនេះគឺបានកើតឡើងមុនពេលមាន VAR ទៅទៀត៕

Thomas Muller ថ្លែងប្រាប់កាសែត RMC
https://s9.kh1.co/__image/w=650,h=366,q=100/fd/fd784e8a228d2f0888298f29b1b3b08b7153c459.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T