លោក Pep យក Man UTD, Chelsea និង Arsenal មកធ្វើជាឧទាហរណ៍យ៉ាងចាក់ដោតបែបនេះ ក្រោយគេថា Man City ជោគជ័យដោយសារលុយ

//s9.kh1.co/3e/3e53df1c647b90bb8bb96a258df37cd76e5a40f7.jpg
កីទ្បា

 ១៤-ឧសភា-២០២៤ ៤ល្ងាច · ៦ ខែមុន

លោក Pep យក Man UTD, Chelsea និង Arsenal មកធ្វើជាឧទាហរណ៍យ៉ាងចាក់ដោតមួយ ក្រោយគេថា Man City ជោគជ័យដោយសារលុយ

បរទេស៖ អ្នកការឆ្នើមលោក Pep Guardiola បានផ្តល់ចម្លើយ ដោយលើកយក Manchester United, Chelsea និង Arsenal មកធ្វើជាឧទាហរណ៍យ៉ាងចាក់ដោត ក្រោយមានគេនិយាយថា Manchester City ជោគជ័យក្នុងពេលបច្ចុប្បន្ននេះដោយសារតែលុយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

ជាការពិតណាស់ Man City ចាប់តាំងពីលោក Pep មកកាន់តំណែងជាអ្នកចាត់ការតាំងពីឆ្នាំ ២០១៦ មក ពួកគេទទួលបាននូវភាពជោគជ័យខ្លាំងមែនទែន ពោលក្នុងកំឡុងពេលនេះ ពួកគេបានឈ្នះពានជាច្រើនដូចជា Champions League ១ ដង, Premier League ៥ ដង, FA Cup ២ ដង, UEFA Super Cup ១ ដង និងពានជាច្រើនទៀត។

ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះ លោក Pep ត្រូវបានគេចោទប្រកាន់ថា ភាពជោគជ័យរបស់លោកកន្លែងមកជាមួយ Man City គឺដោយសារតែលុយ តែលោក Pep បានជំទាស់ទៅវិញថា ភាពជោគជ័យរបស់លោក គឺមិនមែនដោយសារតែលុយទាំងស្រុកនោះទេ បើមិនអ៊ីចឹង Man UTD, Chelsea និង Arsenal ដែលពួកគេចាយលុយច្រើនដែរ ដូច្នេះពួកគេបានឈ្នះពានទាំងអស់ដែរបាត់ហើយ។

កីឡាករ Man City
កីឡាករ Man City

ដកស្រង់ពាក្យសម្តីដើមពី bein Sports លោក Pep បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

វាមិនមែនជារឿងដ៏គួរឱ្យធុញនោះទេ។ វាពិតជាពិបាកណាស់។ បើវាដោយសារតែលុយមែន ដូច្នេះជាហេតុផល Manchester United ក៏គួរតែឈ្នះពានទាំងអស់, Chelsea ក៏គួរតែឈ្នះពានទាំងអស់, Arsenal ក៏គួរតែឈ្នះពានទាំងអស់ដូចគ្នា។ ពួកគេបានចាយលុយយ៉ាងច្រើនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ពួកគេគួរតែនៅទីនេះ តែពួកគេមិននៅទីនេះទេ...៕ 

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភពbeIN Sports

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T