អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តក្នុងការដាក់លក់ Jadon Sancho ហើយក្នុងតម្លៃ ៤០លានផោន (ឬប្រមាណជា ៥១លានដុល្លារអាមេរិក) នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Man UTD បានធ្វើការចុះហត្ថលេខានាំយក Sancho ពី Borussia Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣លានផោន យ៉ាងណាក៏ដោយ កាលពីដើមរដូវកាល ២០២៣-២០២៤ កន្លងទៅនេះ ទំនាក់ទំនងគ្រូសិស្សរវាងលោក Ten Hag និង Sancho គឺត្រូវបានប្រេះឆា បន្ទាប់ពីអ្នកទាំងពីរបានប៉ះទង្គិចពាក្យសម្តីគ្នា ហើយចុងក្រោយ ដោយសារតែស្ថានភាពដ៏អាក្រក់បែបនេះ Man UTD ក៏បានសម្រេចចិត្តដាក់ រូបគេ ឱ្យ Dortmund ខ្ចីជើងរហូតដល់ចប់រដូវកាល។

ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា Man UTD គ្មានការសង្ស័យអ្វីច្រើនឡើយក្នុងការដាក់លក់ Sancho នាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះក្នុងតម្លៃ ៤០លានផោន ដូច្នេះប្រសិនបើក្លិបណាចង់បានបោះលុយតែប៉ុណ្ណេះមក គឺ ក្រុមបិសាចក្រហមប្រគល់កីឡាករសញ្ជាតិអង់គ្លេសខាងលើជូនភ្លាម៕

ប្រភព៖ Fabrizio Romano