7 sec

សោកស្តាយ ខាន់ ចេសា នឹងខកខានជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៥ នៅថៃ ដោយសារហេតុផលមួយនេះ

//s9.kh1.co/1b/1b883113c8f8806867d42a34d6100415d302f00a.jpg
កីទ្បា

 ២១-មិថុនា-២០២៤ ៤ល្ងាច · ៩ ថ្ងៃមុន

សោកស្តាយ ខាន់ ចេសា នឹងខកខានជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៥ នៅថៃ ដោយសារហេតុផលមួយនេះ

កម្ពុជា៖ កំពូលកីឡាការិនី ខាន់ ចេសា នឹងត្រូវអវត្តមានសម្រាប់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍សុីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីម្ចាស់ផ្ទះ បានសម្រេចមិនបញ្ចូលវិញ្ញាសារ ជឺជិតស៊ូ ឲ្យធ្វើការប្រកួតប្រជែងយកមេដាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/76/76bf0954322defdb3925df9fdafcd23c8379ec9d.jpg

ជាការពិតណាស់ ព្រឹត្តិការណ៍សុីហ្គេមលើកទី ៣៣ នៅប្រទេសថៃ នឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ខណៈ ក្នុងនាមជាម្ចាស់ផ្ទះពួកគេមានសិទ្ធក្នុងការជ្រើសរើសវិញ្ញាសារណាដែលពួកគេមានសក្តានុពល និង មិនមានសក្តានុពល ជាក់ស្តែងព័ត៌មានច្បាស់ការពេលនេះ គឺ សម្រាប់វិញ្ញាសារ ជឺជិតស៊ូ វូស៊ូ ការ៉ាតេ និង ការលើកទម្ងន់ នឹងមិនមានប្រកួតឡើយ។

ដូច្នេះវាអាចជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្រកម្ពុជា ដែលនឹងអវត្តមាន កំពូលកីឡាការិនី ខាន់ ចេសា ដែលតែងតែនាំមកនូវមេដាយជូនជាតិក្នុងប្រភេទវិញ្ញាសារ ជឺជិតស៊ូ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ចេសា ជា ម្ចាស់មេដាយមាសស៊ីហ្គេម ២គ្រឿង និង មេដាយប្រាក់មួយគ្រឿងផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b75cc8255a63a84816f4e2db9b2a11236f18940.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T