ម៉េង លី ចិត្តបុណ្យ! បុរសរត់កង់បី បុ.កឡានស៊េរីទំនើបខ្លួន មិនខឹង ហើយនូវឆ្លៀតធ្វើរឿងនេះទៀត

//s9.kh1.co/20/20c42877ce1e7493109bf43d401e1d5d23ccf28f.png
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

បុរសរត់កង់បី បុ.កឡានស៊េរីទំនើប របស់ Mengly Gamer ក្នុងស្ថានភាពស្រវឹង

ភ្នំពេញ៖ កាលពីយប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ បុរសបើកកង់បីម្នាក់ បានបើកលឿនហើយទៅបុកចំរថយន្ដស៊េរីទំនើបម៉ាក Ford Mustang បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដែលម្ចាស់រថយន្ដនេះ គឺជាអ្នកបង្កើតវេទិកាដ៏ល្បីល្បាញមួយរូបដែរឈ្មោះថា Mengly Gamer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូ​កង់បី​ឥណ្ឌា​ ពាក់ស្លាកលេខភ្នំពេញ​ 1HR-0210 បុករថយន្ត​ Ford Mustang ពាក់ស្លាកលេខភ្នំពេញ​ 2BY-6636 បណ្ដាលរងការខូចខាត​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​១០៥​ សង្កាត់​ទួលសង្កែ​ទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០៖៤០នាទីយប់​ ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៤។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។ គួរបញ្ជាក់ផងដែរថា លោក ម៉េងលី បានសម្របសម្រួលដល់បុរសបើកកង់បី ដោយឲ្យបង់សំណងត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដើម្បីទុកជាមេរៀនជីវិត៕

https://s9.kh1.co/__image/w=650,h=366,q=100/a0/a0a08091b03085123a2c34490b668e5ead706333.jpg
Mengly Gamer
Mengly Gamer
https://s9.kh1.co/__image/w=650,h=366,q=100/c4/c4466c8460c2d795a105a1323e42824be76b25c6.jpg
https://s9.kh1.co/__image/w=650,h=488,q=100/0d/0d29401a07fbfdc51de902872d3d37d42c0bdc34.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

 ០៤-កញ្ញា-២០២៥ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T