គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា វឌ្ឍនភាពសម្រេចបាន ១១,៦៣%

//s9.kh1.co/b8/b829480a6cf6a0a96f7ed749102c7da8fd6a781f.jpg
Khmerhome

 ២៨-មិថុនា-២០២៤ ៩ព្រឹក · ៥ ថ្ងៃមុន

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ។

https://s9.kh1.co/__image/w=650,h=650,q=100/72/7279ce5d5ef580d9ee09af9173380a4f67d87f19.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ។ បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្ន សសរគ្រឹះចំនួន ៣៦ដើម បានចាក់បេតុងរួច ក្នុងចំនួន ១៥៦ដើម នៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន៦ ក្នុងចំណោម ២០ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បើតាមការនបញ្ជាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

សប្តាហ៍កន្លងមក ក្នុងដំណើរចុះពិនិត្យគម្រោងរបស់ប្រតិភូផ្នែកហិរញ្ញប្បទានសម្បទាន នៃធនាគាអាហរ័ណ នីហរ័ណចិន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង ដែលម្ចាស់គម្រោងគោរពអនុវត្តបានតាមបទដ្ឋាននិងគោលការណ៍ពីធនាគារ ជាពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គម។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T