សូមប្រុងប្រយ័ត្ន! ការព្យាករថាតំបន់មាត់សមុទ្រកម្ពុជា អាចរលកដល់កម្ពស់អតិបរមា ២,៥០ម៉ែត្រ សម្រាប់ថ្ងៃទី៣០ ខែមិថុនានេះ

//s9.kh1.co/16/16385f2b07925ed1f4eabfb15f804dcb8465d18c.jpg
សង្គម

 ៣០-មិថុនា-២០២៤ ១០ព្រឹក · ២ ថ្ងៃមុន

សូមប្រុងប្រយ័ត្ន! ការព្យាករថាតំបន់មាត់សមុទ្រកម្ពុជា អាចរលកដល់កម្ពស់អតិបរមា ២,៥០ម៉ែត្រ សម្រាប់ថ្ងៃទី៣០ ខែមិថុនានេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។

ជាមួយគ្នានេះដែរ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C៕

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T