បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានភ្លើងខៀវ ក្នុងការចុះកុងត្រាយកខ្សែបម្រើការពាររបស់ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ កីឡាករ Manuel Ugarte។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man UTD បន្ទាប់ពីថ្មីៗទើបទិញយកបានខ្សែប្រយុទ្ធ Joshua Zirkzee និងខ្សែការពារ Leny Yoro ឥឡូវនេះពួកគេកំពុងតែទទួលបានសញ្ញាណវិជ្ជមានពី Paris Saint-Germain ក្នុងការចុះកុងត្រាយក Ugarte ម្នាក់ទៀត។
ប្រភពដដែលបានបន្ថែមថា Ugarte ដែលជាសមីខ្លួនផ្ទាល់ រូបគេគឺចង់ផ្លាស់មកលេងនៅ Man UTD ទោះបីជាក្លិបយក្សរបស់ អង់គ្លេស មួយនេះមិនមានកៅអីលេងពាន Champions League នៅរដូវកាលនេះក្តី។ ទន្ទឹមនឹងនេះ ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ រូបគេគឺបានយល់ព្រមលើកកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Man UTD ហើយ។
គ្រប់យ៉ាងបានព្រមព្រៀងរួចរាល់ហើយរវាងកីឡាករ និងក្លិប ខណៈជំហានបន្ទាប់គឺនៅសល់ការចរចារវាង Man UTD និង PSG៕
ប្រភព៖ Fabrizio Romano