អីយ៉ាស់! អតីតតារាឆ្នើមរបស់ Man UTD រូបនេះបង្ហើបថាគាត់នឹងបើកចិត្តត្រឡប់មកវិញ បើគ្រូ Ten Hag ចាកចេញពីក្លិប

//s9.kh1.co/d6/d6b56cfbb10f5b3583fbb9c2b549d8f224038d02.jpg
កីទ្បា

 ២៤-កក្កដា-២០២៤ ៣ល្ងាច · ៥ ខែមុន

អតីតតារាឆ្នើមរបស់ Man UTD រូបនេះបង្ហើបថាគាត់នឹងបើកចិត្តត្រឡប់មកវិញ បើគ្រូ Ten Hag ចាកចេញពីក្លិប

បរទេស៖ អ្នកចាំទី David de Gea ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅអ្នកជិតស្និទ្ធក្នុងក្លិបម្នាក់ ថាគាត់នឹងបើកចិត្តត្រឡប់មកកាន់ Manchester United វិញ ប្រសិនបើអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag និងនាយកបាល់ទាត់លោក John Murtough ចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David de Gea
David de Gea

ជាការពិតណាស់ De Gea បន្ទាប់ពីឈ្នះស្រោមដៃមាសជាមួយ Man UTD នៅរដូវកាល ២០២២-២០២៣ រូបគេក៏បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមបិសាចក្រហម ក្រោយអស់សុពលភាពកុងត្រា ប៉ុន្តែក្នុងមួយរដូវកាលកន្លងមកនេះ បន្ទាប់ពីការចាកចេញ អ្នកចាំទីសញ្ជាតិ អេស្ប៉ាញ វ័យ ៣៣ ឆ្នាំ គឺពុំទាន់រកបានក្លិបថ្មីលេងបាននៅឡើយទេ។

យ៉ាងណាក៏ដោយ ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា មូលហេតុដែល De Gea មិនសប្បាយចិត្តចំពោះវត្តមានរបស់លោក Ten Hag និងលោក John Murtough គឺដោយសារបុគ្គលទាំង ២ រូបនេះ គឺជាដើមចមធំដែលធ្វើឱ្យគាត់ត្រូវចាកចេញពី Man UTD។

លោក Ten Hag និងលោក John Murtough
លោក Ten Hag និងលោក John Murtough

ប្រភពដដែលបានបន្ថែមថា ពេលនោះ De Gea បានយល់ព្រមបន្តកុងត្រាថ្មីលើកិច្ចសន្យាជាមួយប្រាក់ឈ្នួលចំនួន ៣៧.៥ ម៉ឺនផោន ឬប្រមាណជា (៤៨ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ទៅហើយ ប៉ុន្តែចុងក្រោយលោក Ten Hag បែជាសម្រេចចិត្តមិនជ្រើសរើសគាត់ឱ្យនៅបន្ត ហើយបែជាសម្រេចចិត្តចុះកុងត្រាយកអ្នកចាំទីថ្មី Andre Onana ទៅវិញ៕

David de Gea
David de Gea

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T