ទំនួលខុសត្រូវ! Nick Taylor បានបង្ហោះសារសុំទោសអ្នកគាំទ្រកម្ពុជាទាំងក្តុកក្តួលបែបនេះ ក្រោយគេខកខានស៊ុតបាល់ប៉េណាល់ទីទល់ ស្រីលង្កា

//s9.kh1.co/dd/dd128b054c364a682706f92cfda6152db9ff9cb6.jpg
កីទ្បា

 ១២-កញ្ញា-២០២៤ ៩ព្រឹក · ៦ ថ្ងៃមុន

Nick Taylor បានបង្ហោះសារសុំទោសអ្នកគាំទ្រកម្ពុជាទាំងក្តុកក្តួលបែបនេះ ក្រោយគេខកខានស៊ុតបាល់ប៉េណាល់ទីទល់ ស្រីលង្កា

កម្ពុជា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ Nick Taylor បានបង្ហោះសារយ៉ាងវែងអន្លាយសុំទោសមកកាន់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីរូបគេមិនអាចជួយក្រុមឡើងទៅកាន់វគ្គជម្រុះចែកពូលនៃពានរង្វាន់ AFC Asian Cuo 2027។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/8f/8fe2cd88463f8428c4ca0f44b8e7ebc285c12a95.png

ជាការពិតណាស់ ក្នុងការប្រកួតជើងទីពីររវាង ក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ក្រុមជម្រើសជាតិស្រីលង្កា កាលពីថ្ងៃអង្គារកន្លងទៅ បានអូសបន្លាយដល់វគ្គថែមម៉ោង និង វគ្គប៉េណាល់ទីកាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់នឹង២ ប៉ុន្តែ គួរឲ្យសោកស្តាយ យើងបរាជ័យក្នុងលទ្ធផល ២ទល់នឹង៤ ក្នុងការទាត់បាល់ប៉េណាល់ទី ធ្វើឲ្យក្រុមកម្ពុជាត្រូវហាលអាវត្រឹមវគ្គជម្រុះជុំទីមួយនៃពានរង្វាន់ AFC Asian Cup 2027។

https://s9.kh1.co/__image/w=650,h=434,q=100/2d/2d13241c813f4f3968344d620e74f18552e412a7.png

យ៉ាងណាមិញ នៅព្រឹកនេះ Nick Taylor ដែលជាកីឡាករមួយរូបខកខានក្នុងការទាត់បាល់ប៉េណាល់ទី បានចេញមកសុំទោសអ្នកគាំទ្រកម្ពុជាយ៉ាងដូច្នេះថា៖

ជាដំបូង ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រ និង មិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំដឹងថាការខកខានបាល់ប៉េណាល់ទីដំបូងធ្វើឱ្យអ្វីៗកាន់តែពិបាកសម្រាប់កីឡាកររបស់យើង។ ខ្ញុំ​សុំ​ទទួល​ខុស​ត្រូវ​ទាំងស្រុងដោយ​សារ​តែ​ខ្ញុំ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្ញុំ ប៉ុន្តែ ចុងក្រោយទទួលបានលទ្ធផលមិនសមប្រកប។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​អាណិតខ្ញុំ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​សុំទោស។ ខ្ញុំមានអារម្មណ៍ខកចិត្តដូចអ្នកដែរ។ យើងទាំងអស់គ្នាមានអារម្មណ៍ខកចិត្ត ទាំង កីឡាករ អ្នកគាំទ្រ ក្រុមការងារ។ យើងទាំងអស់គ្នាចង់ឈ្នះការប្រកួតនេះ ហើយយើងជឿថាយើងអាចធ្វើបាន។ វា​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ដែល​យើង​កៀកនឹងទទួលបានជ័យជម្នះទៅហើយ។ មិនថាមានអ្វីកើតឡើងនាពេលនេះ និងទៅអនាគតទេ ខ្ញុំតែងតែមានមោទកភាពក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ បាល់ទាត់ និងជីវិតនឹងបន្តដំណើរទៅមុខទៀត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលគាំទ្រយើង ក្នុងគ្រាដ៏លំបាកនេះ៕

កីឡាករ Nick Taylor
https://s9.kh1.co/__image/w=650,h=312,q=100/6f/6fb188b43dc682fcd0299ca6e2a61cb23f3518ad.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T