ស្ពឹកមុខហើយ! Ronaldo បានទូន្មានគ្រូ Ten Hag កុំឱ្យនិយាយបែបនេះឱ្យសោះ ព្រោះគាត់កំពុងដឹកនាំ Man UTD

//s9.kh1.co/f2/f21dc01dd5b0435b5ce25a6f9037c7080c6dbdca.jpg
កីទ្បា

 ១២-កញ្ញា-២០២៤ ១១ព្រឹក · ៦ ថ្ងៃមុន

Ronaldo បានទូន្មានគ្រូ Ten Hag កុំឱ្យនិយាយបែបនេះឱ្យសោះ ព្រោះគាត់កំពុងដឹកនាំ Man UTD

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានលើកឡើងថា អ្នកចាត់ការលោក Erik ten Hag គឺមិនគួរមានគំនិតអវិជ្ជមាន ដោយនិយាយថា Man UTD គ្មានគីឡូប្រជែងពាន Premier League និងពាន Champions League នោះទេ ដោយសារទីនេះគឺជាក្លិបដ៏ធំ ដែលមានប្រវត្តិជោគជ័យក្នុងប្រវត្តិសាស្ត្របាល់ទាត់កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និងលោក Erik ten Hag
Ronaldo និងលោក Erik ten Hag

ជាការពិតណាស់ កាលពីអតីតកាល ពោលគឺនៅក្នុងរជ្ជកាលដឹកនាំរបស់លោក Sir Alex Ferguson ក្រុមបិសាចក្រហមគឺពិតជាជោគជ័យខ្លាំងមែនទែន ទាំងការប្រកួតប្រជែងពាន Premier League និង UCL ជាដើម ប៉ុន្តែចាប់តាំងពីលោកចាកចេញនៅក្នុងឆ្នាំ ២០១៣ មក Man UTD ហាក់ពុំសូវទទួលបានផ្លែផ្កាដូចមុនទៀតនោះទេ ជាពិសេសគឺពួកគេមិនដែលបានឈ្នះទាល់តែសោះជាមួយពាន PL និង UCL។

យ៉ាងណាក៏ដោយ រំលងទៅ ១០ ឆ្នាំជាងមកហើយ ដែលពេលនេះជារជ្ជកាលដឹកនាំរបស់លោក Ten Hag ក្រុមបិសាចក្រហម គឺជាពេលមួយ ដែលត្រូវបណ្តែតខ្លួលមករកភាពខ្លាំងឡើងវិញ ប៉ុន្តែកាលពីខែ កក្កដា កន្លងទៅ ស្រាប់តែបុរសសញ្ជាតិ ហូល្លង់ វ័យ ៥៤ ឆ្នាំរូបនេះ បានលើកឡើងដោយការខ្វះទំនុកចិត្តថា Man UTD នៅរដូវកាលនេះ គឺមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងពាន Premier League នោះទេ។

លោក Erik ten Hag
លោក Erik ten Hag

ក្រោយលោក Ten Hag មានប្រសាសន៍បែបនេះ ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ក្នុងឆានែល YT របស់ខ្លួនជាមួយលោក Rio Ferdinand អតីតខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ បាននិយាយយ៉ាងដូច្នេះថា៖

គ្រូបង្វឹក Man UTD មិនអាចនិយាយថា ពួកគេមិនអាចឈ្នះពាន Premier League និង Champions League ជារៀងរាល់ឆ្នាំបែបនេះនោះទេ ព្រោះថាទីនេះគឺ Man United! អ្នកត្រូវតែឈរនៅទីនេះ ដើម្បីនិយាយលើកទឹកចិត្ត ហើយស្តាប់គ្រប់យ៉ាង។ មែនទែនទៅ ប្រហែលជាពួកយើងមិនទាន់មានលទ្ធភាពពិតមែន ប៉ុន្តែបើជាខ្ញុំ ខ្ញុំនឹងមិននិយាយបែបនោះទេ។ ពួកយើងត្រូវតែខំប្រឹង។ អ្នកក៏ត្រូវតែខំប្រឹងដូចគ្នា៕

លោក Erik ten Hag
Ronaldo និងលោក Ferdinand
Ronaldo និងលោក Ferdinand

ប្រភពESPN FC

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T