ជើងចាស់របស់ជម្រើសជាតិ បារាំង ថាលោក Ten Hag គួរតែដកស្លាកប្រធានក្រុមពី Bruno ហើយប្រគល់ឱ្យម្នាក់នេះវិញ

//s9.kh1.co/38/38c8c3d4b72ef16f98d7fd2240aceacd301a8d0e.webp
កីទ្បា

 ១២-កញ្ញា-២០២៤ ១ល្ងាច · ៦ ថ្ងៃមុន

ជើងចាស់ Arsenal ថា លោក Ten Hag គួរតែដកស្លាកប្រធានក្រុមពី Bruno ជំនួសវិញដោយម្នាក់នេះ

អង់គ្លេស៖ អតីតខ្សែបម្រើការពារក្លិប Arsenal និងជម្រើសជាតិ បារាំង លោក Emmanuel Petit បានទទូចឲ្យលោក Erik ten Hag តែងតាំង Kobbie Mainoo ជា ប្រធានក្រុមរបស់ Manchester United ជំនួស Bruno Fernandes

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=590,h=350,q=100/4b/4b58e274ae30c68854ceeffc480f49f262bd47ee.jpeg

ជាការពិតណាស់ Bruno ត្រូវបានតែងតាំងពីប្រធានក្រុមរបស់ Man UTD កាលពីខែកញ្ញា ឆ្នាំ២០២៣ ជំនួស Harry Maguire ប៉ុន្តែ ចាប់តាំងពីពេលនោះមក រូបគេតែងតែទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រជុំវិញតួនាទីរបស់គេ និង អាកប្បកិរិយានៅលើទីលាន។

https://s9.kh1.co/__image/w=650,h=434,q=100/83/83da4b4b937b18de99ad07efa94ff8a8c79d5d48.jpeg

ទាក់ទងនឹងរឿងខាងលើ លោក Petit បាននិយាយថា៖

ប្រសិនបើខ្ញុំជាលោក Ten Hag ខ្ញុំនឹងតែងតាំង Mainoo ជា ប្រធានក្រុមធំ។ គាត់នៅក្មេង ប៉ុន្តែ គាត់ជាជនជាតិអង់គ្លេស។ គាត់បានក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិ គាត់ជាមោទកភាពសម្រាប់អ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford៕

លោក Emmanuel Petit
https://s9.kh1.co/__image/w=650,h=433,q=100/a2/a21c231c8661897a5884cbac5a776f1364eb1aea.webp

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T