នោះ! លោក Ten Hag ឆ្លើយតបទៅកាន់ Ronaldo វិញហើយ ដែលលោកលើកឡើងជុំវិញរឿង Man UTD មិនអាចឈ្នះពាន PL

//s9.kh1.co/aa/aacd101757898c044584a2bbd71f262eaa2dba02.jpeg
កីទ្បា

 ១៣-កញ្ញា-២០២៤ ៩ព្រឹក · ៥ ថ្ងៃមុន

លោក Ten Hag ឆ្លើយតបទៅកាន់ Ronaldo វិញហើយ ដែលលោកលើកឡើងជុំវិញរឿង Man UTD មិនអាចឈ្នះពាន PL

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United បានចេញមកឆ្លើយតបយ៉ាងចិត្តត្រជាក់មកកាន់ Cristiano Ronaldo ដែលមិនពេញចិត្តការលើកឡើងរបស់បុរសសញ្ជាតិហូល្លង់ខាងលើជុំវិញរឿង ក្រុមបិសាចក្រហមមិនអាចឈ្នះពានរង្វាន់ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/61/61853f43cf7bfa29b0686e06901436f1685f6f92.webp

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ លោក Ten Hag បានលើកឡើងចំៗថា Man UTD មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីប្រជែងយកពានរង្វាន់ Premier League រដូវកាលឡើយ ខណៈ ការនិយាយបែបនេះធ្វើឲ្យ Ronaldo ប្រតិកម្មមិនពេញចិត្តទាល់តែសោះ ពីព្រោះ រូបគេគិតថា ជា អ្នកចាត់ការមួយរូបមិនអាចនិយាយបែបនេះរៀងរាល់រដូវកាលបានទេ។

យ៉ាងណាមិញ ទាក់ទងនឹងការឆ្លើយតបរបស់ Ronaldo លោក Ten Hag ក៏បាននិយាយថា៖

Ronaldo ថា Man UTD មិនអាចឈ្នះ Premier League បានទេ ប្រសិនបើអ្នកអានអត្ថបទនោះឲ្យបានច្បាស់។ Ronaldo គាត់នៅដល់អារ៉ាប៊ីសាអូឌីត ឆ្ងាយពីទីក្រុង Manchester ដូច្នេះគ្រប់គ្នាអាចបញ្ចេញមតិយលបល់បាន។ វាគ្មានបញ្ហាអ្វីឡើយ៕

លោក Erik ten Hag
https://s9.kh1.co/__image/w=640,h=480,q=100/89/89a06b0b1cfb95e0b031de051c9b7666dbc62e23.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T