ត្រៀមទៅ Barca! Carvajal ថា R.Madrid នឹងត្រឡប់មកខ្លាំងឡើងវិញ នៅពេល trio Mbappe, Vinicius និង Rodrygo យល់ចិត្តគ្នាលើរឿងនេះ

//s9.kh1.co/95/95bad3d9c0f36832afaa1bf226f1a8e1171db430.jpg
កីទ្បា

 ១៣-កញ្ញា-២០២៤ ៤ល្ងាច · ៥ ថ្ងៃមុន

Carvajal ថា R.Madrid នឹងត្រឡប់មកខ្លាំងឡើងវិញ នៅពេល trio Mbappe, Vinicius និង Rodrygo យល់ចិត្តគ្នាលើរឿងនេះ

បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ Real Madrid កីឡាករ Dani Carvajal បានទម្លាយហេតុផលធំមួយ ដែលការចាប់ដៃគូគ្នាក្នុងរដូវកាលដំបូងរវាង Kylian Mbappe, Vinicius Jr., និង Rodrygo ពុំទាន់សហការគ្នាបានល្អនៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ នៅរដូវក្តៅនេះ Real Madrid បានសម្រេចកិច្ចព្រមព្រៀងដ៏ធំមួយ ដោយបានចុះកុងត្រាយកបានខ្សែប្រយុទ្ធសញ្ជតិ បារាំង Kylian Mbappe ដោយគ្មានតម្លៃខ្លួន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៩។

យ៉ាងណាមិញ ចំពោះការមកដល់របស់ខ្សែប្រយុទ្ធម្ចាស់ World Cup ២០១៨ គឺបានធ្វើឱ្យគេគិតថា ក្រុម Real Madrid នឹងកាន់តែខ្លាំងក្លា ដោយសារតែពួកគេមានខ្សែប្រយុទ្ធ trio នៅខាងលើសុទ្ធតែឆ្នើមៗ ប៉ុន្តែផ្ទុយមកវិញ ក្នុងការចាប់ផ្តើមរដូវកាល ២០២៤-២០២៥ នេះ ពួកគេគឺហាក់ធ្វើពុំទាន់បានល្អឥតខ្ចោះដូចការរំពឹងទុកនៅឡើយទេ។

ជាមួយគ្នានេះ បើតាមការលើកឡើងដោយខ្សែការពារចាស់វស្សា Carvajal បានឱ្យដឹងថា មូលហេតុ ដែលខ្សែប្រយុទ្ធឆ្នើមទាំង ៣ សហការគ្នាមិនទាន់មានភាពល្អប្រសើរនៅលើទីលាន គឺដោយសារតែពួកគេមិនទាន់យល់ចិត្តគ្នា ១០០% ហើយពួកគេទាំង ៣ សុទ្ធតែចូលចិត្តលេងនៅស្លាបឆ្វេងដូចគ្នា ហើយលោកជឿថា Real Madrid នឹងត្រឡប់មករកភាពខ្លាំងឡើងវិញឆាប់ៗ នៅពេលដែលខ្សែប្រយុទ្ធជួរមុខទាំង ៣ យល់ចិត្តគ្នាទាំងស្រុងនៅលើទីលាន។

រូបភាព
រូបភាព

ដកស្រង់ពាក្យសម្តីដើម Carvajal បាននិយាយយ៉ាងដូច្នេះថា៖

Vinicius, Mbappe និង Rodrygo ពួកគេទាំងអស់គ្នា គឺសុទ្ធតែចូលចិត្តការលេងនៅស្លាបខាងឆ្វេងដូចគ្នា ហើយពួកគេមិនសូវទៅលេងនៅស្លាបខាងស្តាំនោះទេ ប៉ុន្តែនេះគ្រាន់តែជាបញ្ហាមួយនៅក្នុងខណៈពេលនេះ មុនពេលពួកគេយល់ចិត្តគ្នាទាំងស្រុងប៉ុណ្ណោះ។ តុល្យភាពក្រុមនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ៕

កីឡាករ Dani Carvajal
រូបភាព
រូបភាព

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T