ប្រដាល់៖ លោកគ្រូ អេ ភូថង បានបង្ហាញអំពីអារម្មណ៍ពិតថា ឲ្យតែជើងគាត់អាចដើរបាន គាត់នឹងធ្វើដំណើរទៅក្រៅស្រុកជាមួយកូនសិស្ស និង កូនៗគាត់ ទោះសុខភាពលោកគ្រូមិនអំណោយផលក៏ដោយ ពីព្រោះបើទុកគាត់នៅផ្ទះ អារម្មណ៍គាត់មិនស្រណុកក្នុងខ្លួននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មួយរយៈចុងក្រោយនេះ ប្រិយមិត្តបានដឹងហើយថា សុខភាពរបស់លោកគ្រូ អេ ភូថង ហាក់មិនសូវអំណោយផលនោះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ រាល់ពេលចេញក្រៅស្រុកម្តងដូចជាពេល អេ អាំម៉ារីន មុឺន មេឃា ចេញទៅប្រកួតនៅអូស្រ្តាលី អាំម៉ារីន ចេញទៅជប៉ុន និង ចុងក្រោយនេះ អាំម៉ារីន មេឃា ធឿន ធារ៉ា ចេញទៅកូរ៉េខាងត្បូង គឺ តែងតែមានវត្តមានលោកគ្រូធ្វើដំណើរជាមួយជានិច្ច ខណៈ កូនសិស្សទាំងបីក៏ធ្លាប់សារភាពថា មានអារម្មណ៍កក់ក្តៅពេលលោកគ្រូនៅជិតសង្វៀនពេលពួកគេកំពុងធ្វើការប្រកួត។
ទាក់ទងនឹងរឿងខាងលើ ចង់ជ្រាបថា លោកគ្រូ អេ ភូថង មានប្រសាសន៍យ៉ាងណាខ្លះ៖ យើងមកទស្សនាវីដេអូដូចតទៅ៖