ចុមយក្ស! Cesc Fabregas បានចុចឈ្មោះតារាឆ្នើម ៤ នាក់នេះ ថាជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ តែគ្មានឈ្មោះ Messi ទេ

//s9.kh1.co/14/145f7652bfbdafd95a5183f7a295fb07e4eec819.jpg
កីទ្បា

 ១៤-កញ្ញា-២០២៤ ៣ល្ងាច · ៤ ថ្ងៃមុន

Cesc Fabregas បានចុចឈ្មោះតារាឆ្នើម ៤ នាក់នេះ ថាជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ តែគ្មានឈ្មោះ Messi ទេ

បរទេស៖ អតីតខ្សែបម្រើរបស់ Barcelona លោក Cesc Fabregas បានចុចឈ្មោះតារាឆ្នើម ៤ នាក់ ថាជាកីឡាករល្អបំផុត ដែលគាត់ធ្លាប់លេងជាមួយ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធម្ចាស់ World Cup ២០២២ Lionel Messi នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ មុនពេលចូលនិវត្តន៍កាលពីឆ្នាំ ២០២៣ កន្លងទៅជាមួយក្រុម Como លោក Cesc Fabregas គឺធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា Arsenal, Barcelona, Chelsea និង Monaco ហើយក្នុងនោះលោកក៏ធ្លាប់ចាប់ដៃគូនៅលើទីលានជាមួយកីឡាករលំដាប់ៗជាច្រើនផងដែរ ប៉ុន្តែមានមិត្តរួមក្រុម ៤ នាក់ ដែលលោកគិតថា ជាកីឡាករល្អបំផុត ក្នុងនោះមានអតីតអ្នកចាំទី Real Madrid លោក Iker Casillas, អតីតវីរបុរស Barcelona លោក Carles Puyol និង Andres Iniesta និងវីរបុរស Arsenal លោក Thierry Henry។

ទាក់ទងនឹងរឿងខាងលើ នៅពេលគេឱ្យជ្រើសរើសកីឡាករល្អបំផុត ដែលគាត់ធ្លាប់លេងជាមួយ ភ្លាមនោះលោក Cesc Fabregas ឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំនឹងនិយាយថា Iker Casillas សម្រាប់ពេលវេលាដែលពួកយើងបានចែករំលែក (ជាមួយគ្នានៅក្រុមជម្រើសជាតិ)។ ខ្ញុំនឹងជ្រើសរើស Puyol ព្រោះគាត់មិនមែនជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតនោះទេ ប៉ុន្តែខ្ញុំនឹកកីឡាករដែលមានឆន្ទៈការការពារដូចជាគាត់។... ខ្ញុំនឹងជ្រើសរើស Iniesta។... ខ្ញុំនឹងជ្រើសរើស Thierry Henry។ គាត់គឺពិតជាពូកែណាស់...៕

លោក Cesc Fabregas
លោក Cesc Fabregas
លោក Cesc Fabregas

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T