កម្ពុជា ទទួលបានទុនវិនិយោគចំនួន ៧,៥៧០លានដុល្លារ ឆ្នាំ២០២៤ កើនជាង ១៦១% ធៀបនឹងឆ្នាំ២០២៣

//s9.kh1.co/cf/cf91fc3d5eaf7141667b1b57947963f47b36f074.jpg
Khmerhome

 ១៧-កញ្ញា-២០២៤ ២ល្ងាច · ២ ថ្ងៃមុន

ក្នុងរយៈពេល១ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគចំនួន ៧,៥៧០លានដុល្លារ កើនជាងឆ្នាំ២០២៣ ចំនួន ១៦១%។ ទន្ទឹមនេះ គម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ៣៤១,០១២ម៉ឺនកន្លែង កើនក្នុងបរិមាណកំណើន ៣៩%។

https://s9.kh1.co/__image/w=650,h=366,q=100/cf/cf91fc3d5eaf7141667b1b57947963f47b36f074.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគចំនួន ៧,៥៧០លានដុល្លារ កើនជាងឆ្នាំ២០២៣ ចំនួន ១៦១%។ ទន្ទឹមនេះ គម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ៣៤១,០១២ម៉ឺនកន្លែង កើនក្នុងបរិមាណកំណើន ៣៩%។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រភពទុនវិនិយោគចូលមកវិនិយោគនៅកម្ពុជាក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ប្រទេសចិនច្រើនជាងគេ មានចំនួន ៦១%, កម្ពុជាឈរលំដាប់ទី២ មានចំនួន ៣២% ខណៈ សីង្ហបុរីមានចំនួន ៣%, វៀតណាមមានចំនួន ១%, ប្រទេសម៉ាឡេស៊ី ១% និងប្រទេសផ្សេងៗទៀតមានចំនួន ២%។ បើតាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមរបាយការណ៍ខាងលើ បានដឹងឱ្យទៀតថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន ៩៥គម្រោង, ខេត្តស្វាយរៀងទទួលបាន ៧១គម្រោង, ភ្នំពេញទទួលបាន ៥២គម្រោង, ខេត្តព្រះសីហនុទទួលបាន ៤៩គម្រោង, ខេត្តកណ្ដាលទទួលបាន ៤២គម្រោង, ខេត្តតាកែវទទួលបាន ៣៧គម្រោង, ខេត្តកោះកុងទទួលបាន១៦គម្រោង, ខេត្តកំពង់ឆ្នាំងទទួលបាន១០គម្រោង។

ខេត្តស្ទឹងត្រែងទទួល បាន៣គម្រោង, ខេត្តក្រចេះទទួលបាន ២គម្រោង, ខេត្តបន្ទាយមានជ័យទទួលបាន ២គម្រោង, ខេត្តកំពតទទួលបាន ១គម្រោង, ខេត្តពោធិ៍សាត់ទទួលបាន ១គម្រោង, ខេត្តត្បូងឃ្មុំទទួលបាន ១គម្រោង, ខេត្តព្រះវិហារទទួលបាន ១គម្រោង និងខេត្តកែបទទួលបាន ១គម្រោងផងដែរ។

បើយើងបែងចែកគម្រោងវិនិយោគតាមវិស័យវិញ យើងឃើញថាគម្រោងវិនិយោគលើវិស័យឧស្សហកម្មមានកំណើន ១០៣%, វិស័យទេសចរណ៍មានកំណើន ១៧% និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានកំណើន ៣៤៤៦% ខណៈ គម្រោងវិនិយោគលើវិស័យកសិកម្មមានអត្រាធ្លាក់ចុះ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានទទួលលទ្ធផលខ្ពស់លើការងារទាក់ទាញវិនិយោគិនឱ្យមកធ្វើជំនួញនៅកម្ពុជា ដោយធ្វើឱ្យតួលេខគម្រោងវិនិយោគកើនឡើង ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីអាណត្តិទី៦៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T