អ្នកសៀមរាបត្រូវប៉ាន់ហើយ! មកដឹងព្រឹត្តិការណ៍​ ៤ ធំ ៗ និងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងចុងខែកញ្ញានេះ

//s9.kh1.co/18/186415ebe334fe1ccc473109eda806b97cfb2eb8.jpg
សង្គម

 ១៩-កញ្ញា-២០២៤ ៩ព្រឹក · ១៥ ម៉ោងមុន

អ្នកសៀមរាបត្រូវប៉ាន់ហើយ! មិនដឹងព្រឹត្តិការណ៍​ ៤ ធំ ៗ និងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងចុងខែកញ្ញានេះ

យោងតាមក្រសួងទេសចរណ៍បានអោយដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា មានការលំអរភ្លើងពេលរាត្រីនៅប្រាសាទអង្គរវត្ត ក្លោងទ្វារទន្លេអុំ និងប្រាសាទបាយ័ន ត្រូវបានរៀបចំបំភ្លឺដោយពន្លឺភ្លើងនៅពេលរាត្រីយ៉ាងអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលសំណង់ស្ថាបត្យកម្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ ជួបជាមួយភាពអស្ចារ្យនៃសម័យទំនើបវប្បកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃទី១៩ ខែកញ្ញា វេទិការទេសចរណ៍កម្ពុជា-ចិន

ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ កុំខកខានឱកាសនេះណា!

ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី,ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម៕

ប្រភព៖ ក្រសួងទេសចរណ៍

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/04/043462074d7d3665b042446f6011a42f21784167.jpg

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលមានរយៈពេល ០៥ថ្ងៃ "ដោយជិះមិនបង់ប្រាក់" ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

 ១៩-កញ្ញា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T