នោះៗកៅអីលោក Ten Hag ក្តៅហើយ! ក្រោយចាញ់យប់មិញ ឥឡូវ Man UTD សម្លឹងឃើញគ្រូបង្វឹក ៣ នាក់នេះ ជាបេក្ខភាពត្រៀមមកជំនួស

//s9.kh1.co/07/074c0d19cd5e7ddf864d674dd0773b1ceddb4baf.jpg
កីទ្បា

 ៣០-កញ្ញា-២០២៤ ២ល្ងាច · ៤ ម៉ោងមុន

ក្រោយចាញ់យប់មិញ ឥឡូវ Man UTD សម្លឹងឃើញគ្រូបង្វឹក ៣ នាក់នេះ ជាបេក្ខភាពត្រៀមមកជំនួស

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាយ៉ាងល្អិតល្អន់អំពីអនាគតរបស់អ្នកចាត់ការលោក Erik ten Hag ហើយជាមួយគ្នានេះពួកគេបានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹក ៣ នាក់រួចស្រេច ដើម្បីមកជំនួសកន្លែងរបស់បុរសសញ្ជាតិ ហូល្លង់ រូបនេះ ប្រសិនបើលោកត្រូវក្លិបបញ្ចប់តំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag
លោក Erik ten Hag

ជាការពិតណាស់ កៅអីរបស់លោក Ten Hag កំពុងស្ថិតនៅក្នុងស្ថានភាពឡើងកម្តៅខ្លាំង ជាពិសេសបន្ទាប់ពី Man UTD បានបរាជ័យក្រោមថ្វីជើងក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីថ្ងៃទី ២៩ ខែ កញ្ញា យប់មិញនេះ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន TBR Football បានឱ្យដឹងថា Manchester United បានកំណត់អត្តសញ្ញាណលើគ្រូបង្វឹក ៣ នាក់ ជាគោលដៅធំរបស់ពួកគេ ក្នុងករណីដែលលោក Ten Hag ត្រូវដើរចេញពីទឹកដី Old Trafford។

ប្រភពដដែលបន្ថែមថា គ្រូបង្វឹកទាំង ៣ នាក់នោះមានដូចជាលោក Thomas Tuchel, លោក Gareth Southgate និងលោក Graham Potter៕

លោក Thomas Tuchel
លោក Thomas Tuchel
លោក Gareth Southgate
លោក Gareth Southgate
លោក Graham Potter
លោក Graham Potter

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T