អីយ៉ាស់! ជើងចាស់ Rivaldo ថាខ្សែប្រយុទ្ធ Barcelona រូបនេះ បានឡើងដល់កម្រិត Mbappe និង Vinicius ហើយ

//s9.kh1.co/34/341e2418fe4d353efcdcac1e5f46ec0eeee617df.jpg
កីទ្បា

 ០៥-តុលា-២០២៤ ៩ព្រឹក · ២ ម៉ោងមុន

ជើងចាស់ Rivaldo ថាខ្សែប្រយុទ្ធ Barcelona រូបនេះ បានឡើងដល់កម្រិត Mbappe និង Vinicius ហើយ

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Barcelona និងក្រុមជម្រើសជាតិ ប្រេស៊ីល លោក Rivaldo បានលើកឡើងថា ខ្សែប្រយុទ្ធស្លាប Lamine Yamal គឺបានឡើងដល់កម្រិតរបស់ Vinicius Jr. និង Kylian Mbappe ខ្សែប្រយុទ្ធរបស់ Real Madrid ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/09/0907c7ae769b349f1cffb46ad1e7aff4c8d45864.png

ជាការពិតណាស់ Lamine Yamal ដែលបច្ចុប្បន្នមានវ័យទើបតែ ១៧ ឆ្នាំ គឺបានក្លាយជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់ Barcelona នៅរដូវកាល ២០២៤-២០២៥ នេះ ហើយ Yamal បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ទៅលើគាត់ខ្លាំង នៅពេលគាត់បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅព្រឹត្តិការណ៍ Euro ២០២៤ រហូតជួយឱ្យ អេស្ប៉ាញ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់របស់ អឺរ៉ុប មួយនេះ។

https://s9.kh1.co/__image/w=650,h=407,q=100/a7/a7d4942d1d2a8814c20ac511909d1cc3e6ca1dec.png

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Rivaldo បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់គឺជាកីឡាករដ៏អស្ចារ្យ។ ខ្ញុំពិតជាសរសើរគាត់ណាស់ ព្រោះគាត់មានបុគ្គលិកលក្ខណៈមិនធម្មតា ទោះបីជាគាត់នៅក្មេងក៏ដោយ។ វាគឺបានបង្ហាញរួចហើយ គាត់គឺមានកម្រិតខ្ពស់ខ្លាំងណាស់។ ខ្ញុំគិតថា គាត់គឺបានឡើងដល់កម្រិតរបស់ Mbappe និង Vinicius ហើយ៕

លោក Rivaldo
https://s9.kh1.co/__image/w=650,h=434,q=100/6e/6ed907f40c607b37a1cf9e42111972763d7be0ff.png

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T