មិនមែន Haaland ទេ ប៉ុន្តែ Rudiger ចុចឈ្មោះម្នាក់នេះ ថា ជា កីឡាករដែលធ្វើឲ្យខ្លួនឈឺក្បាលបំផុតពេលលេងទល់នឹងគេម្តងៗ

//s9.kh1.co/30/30c164d79bfe52fad5f47807a27ea8596d73f8fb.jpg
កីទ្បា

 ០៥-តុលា-២០២៤ ៩ព្រឹក · ៣ ខែមុន

Rudiger ចុចឈ្មោះម្នាក់នេះ ថា ជា កីឡាករដែលធ្វើឲ្យខ្លួនឈឺក្បាលបំផុតពេលលេងទល់នឹងគេម្តងៗ

បរទេស៖ ខ្សែការពារក្លិប Real Madrid កីឡាករ Antonio Rudiger បានចុចឈ្មោះ Sergio Aguero ជា កីឡាករដែលធ្វើឲ្យគាត់តឹងតែងបំផុតពេលលេងទល់នឹងគ្នាម្តងៗ ខណៈ រូបគេមិនចង់ចុចឈ្មោះរបស់ Cristiano RonaldoLionel Messi ឡើយ ពីព្រោះអ្នកទាំងពីរជាកីឡាករមកពីភពដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/cd/cdda574b7d9b4ea49c34f5627d4c74f70e7e8b01.png

ជាការពិតណាស់ លើសពីមួយទសវត្សរ៍ទៅហើយ ដែល Messi និង Ronaldo តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នា ហើយ អ្នកទាំងពីរធ្លាប់បានឈ្នះនូវពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ឯកត្តជន Ballon D'or ដែលបូកចូលគ្នា គឺ ឈ្នះដល់ទៅ ១៣ សម័យ ហើយ នេះជាមូលហេតុដែល Rudiger គិតថា អ្នកទាំងពីរ ជា កីឡាករមកពីភពដទៃផ្សេងទៀត និង ចុចឈ្មោះ Aguero វិញ ជាដៃគូធ្វើឲ្យគេតឹងតែងបំផុត។

https://s9.kh1.co/__image/w=650,h=366,q=100/23/2309dfda385648b6d4e4884eca57632763b4e3a0.png

ទាក់ទងនឹងរឿងខាងលើ Rudiger បាននិយាយថា៖

សម្រាប់ខ្ញុំ ខ្សែប្រយុទ្ធដែលធ្វើឲ្យខ្ញុំឈឺក្បាលជាងគេ គឺ Aguero។ វាពិតជាតឹងតែងមែនទែនក្នុងការលេងទល់នឹងគាត់។ ខ្ញុំអាចនឹងនិយាយពីឈ្មោះរបស់ Ronaldo ឬ Messi ប៉ុន្តែ ពួកគាត់មកពីភពផ្សេង ដូច្នេះខ្ញុំជ្រើសយកមនុស្សដូចគ្នាវិញ៕

កីឡាករ Antonio Rudiger
https://s9.kh1.co/__image/w=600,h=449,q=100/72/72aa3f55b56cd9ac94a628db8c077b58bf881ba0.png

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T