មិនធម្មតា! ខ្សែប្រយុទ្ធ Barca រូបនេះល្អពេក ដល់ថ្នាក់ Rudiger ក៏សារភាពថា ខ្លាចរអានឹងគេដែរ

//s9.kh1.co/a3/a377cb06b1637ed185ff04a38faff2a7e19b669c.jpg
កីទ្បា

 ០៥-តុលា-២០២៤ ១០ព្រឹក · ៣ ម៉ោងមុន

ខ្សែប្រយុទ្ធ Barca រូបនេះល្អពេក ដល់ថ្នាក់ Rudiger ក៏សារភាពថា ខ្លាចរអានឹងគេដែរ

បរទេស៖ ខ្សែការពារកណ្តាលរបស់ Real Madrid កីឡាករ Antonio Rudiger បានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Lamine Yamal ហើយគាត់ក៏បានសារភាពត្រង់ៗផងដែរ ថាក្នុងនាមគាត់ជាខ្សែការពារម្នាក់ ក៏មានការខ្លាចរអាចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ រូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/63/63fc5aa363ddca08a79636dfc3c02c8cac9b0280.png

ជាការពិតណាស់ Lamine Yamal ដែលបច្ចុប្បន្នមានវ័យទើបតែ ១៧ ឆ្នាំ គឺបានក្លាយជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់ Barcelona នៅរដូវកាល ២០២៤-២០២៥ នេះ ហើយ Yamal បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ទៅលើគាត់ខ្លាំង នៅពេលគាត់បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅព្រឹត្តិការណ៍ Euro ២០២៤ រហូតជួយឱ្យ អេស្ប៉ាញ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់របស់ អឺរ៉ុប មួយនេះ។

ទាក់ទងនឹងរឿងខាងលើ Rudiger បាននិយាយពី Yamal យ៉ាងដូច្នេះថា៖

អ្វីដែល Lamine Yamal កំពុងធ្វើ វាគឺជារឿងដែលមិននឹកស្មានមួយ! អ្នកត្រូវតែផ្តល់ការគោរពទៅកាន់គាត់។ គាត់លេងឱ្យ Barcelona ក្នុងវ័យទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ជាពិសេសអ្វីដែលគាត់បានធ្វើនៅ Euro... ខ្ញុំសង្ឃឹមថា គាត់នឹងនៅរក្សាសុខភាពឱ្យបានល្អ គាត់នឹងមានភាពអស្ចារ្យនៅពេលអនាគត។ និយាយដោយស្មោះត្រង់ទៅ វាគឺគួរឱ្យខ្លាចរអាណាស់ ចំពោះអ្វីដែលគាត់កំពុងធ្វើ៕

កីឡាករ Antonio Rudiger 
https://s9.kh1.co/__image/w=650,h=366,q=100/0d/0d798637f7c6f7894e87615e6f073142ded98fcd.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T