ដាក់ខ្លួនពេកហើយ! គ្រូ Chelsea ថា ក្រុមរបស់លោកនៅកម្រិតក្រោម ២ក្រុមនេះ មិនទាន់អាចប្រជែងយកពាន PL បានទេ

//s9.kh1.co/0d/0d4bc9aac0c9f2cb12d6c3c0ca0d285ff253fae2.jpg
កីទ្បា

 ០៥-តុលា-២០២៤ ១០ព្រឹក · ៣ ម៉ោងមុន

គ្រូ Chelsea ថា ក្រុមរបស់លោកនៅកម្រិតក្រោម ២ក្រុមនេះ មិនទាន់អាចប្រជែងយកពាន PL បានទេ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Chelsea លោក Enzo Maresca បានសាភាពត្រង់ៗថា ក្រុមរបស់លោកមិនទាន់ត្រៀមលក្ខណៈរួចរាល់ទេក្នុងការប្រជែងជាមួយ Manchester City និង Arsenal នៃពានរង្វាន់ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/c3/c3376f74548bb4cc9c9a59849283d1b6ca4a0a9d.png

ជាការពិតណាស់ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី គឺ Chelsea ក្នុងរដូវកាលនេះកំពុងបង្ហាញគុណផលលេងនៅលើទីលានល្អគួរសមបើធៀបនឹងរដូវកាលមុន ពោល ឆ្លងកាត់ ៦ប្រកួតនៅក្នុងក្របខណ្ឌ Premier League ពួកគេឈ្នះ ៤ប្រកួត ស្មើ១ ចាញ់១ ឈរលេខ៤ មាន ១៣ពិន្ទុ នៅក្រោមក្រុមកំពូលតារាង Liverpool តែពីរពិន្ទុប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Enzo Maresca បាននិយាយថា៖

ខ្ញុំគិតថា យើងមិនទាន់អាចប្រជែងជាមួយ Man City ឬ Arsenal បានទេ ពីព្រោះពួកយើងមិនទាន់បានត្រៀមខ្លួនរួចរាល់។ ហេតុផលនោះ គឺ ដោយសារ Man City បានធ្វើការជាមួយអ្នកចាត់ការរបស់ពួកគេ ៩ឆ្នាំទៅហើយ រីឯ Arsenal ៥ឆ្នាំ។ អ្នកត្រូវការពេលវេលា ប្រសិនបើអ្នកចង់ជោគជ័យលើរឿងអ្វីមួយ។ ខ្ញុំ និង Chelsea ទើបតែចាប់ផ្តើមការងារជាមួយគ្នាបាន ៣ខែទេ វាមានគម្លាតខុសគ្នាច្រើន ដូច្នេះគោលដរបស់យើង គឺ ទៅក្បែរៗកម្រិតរបស់ក្រុមពួកគេសិន៕

លោក Enzo Maresca
https://s9.kh1.co/__image/w=650,h=366,q=100/8d/8d63c6ee01ec4c82a3ca938ed552df295245507a.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T