លោក Ancelotti និយាយការពារ Bellingham បែបនេះ ក្រោយរដូវកាលនេះគេមិនទាន់អាចរកគ្រាប់បាល់សូម្បីតែមួយគ្រាប់

//s9.kh1.co/ed/ed6ac088c5ebbe975d58f40aa59765d1b8f29bb6.jpg
កីទ្បា

 ២២-តុលា-២០២៤ ៩ព្រឹក · ២ ម៉ោងមុន

លោក Ancelotti និយាយការពារ Bellingham បែបនេះ ក្រោយរដូវកាលនេះគេមិនអាចរកគ្រាប់បាល់សូម្បីតែមួយគ្រាប់

អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានចេញមុខមកការពារ កូនក្រុមកីឡាករ Jude Bellingham ជុំវិញបញ្ហាខ្សត់គ្រាបាល់របស់គេនៅក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/db/db3ee0c19556086f3a989440e3dc799760d4a58f.png

ជាការពិតណាស់ វាពិតជាភ្ញាក់ផ្អើលមែនទែនដែលរដូវកាលនេះ ក្នុងការបង្ហាញខ្លួនសរុប ៩ប្រកួតរបស់ Bellingham គឺ រូបគេមិនទាន់អាចស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់នៅឡើយ ខណៈ កាលពីរដូវកាលមុនវិញ គេប្រៀបបានជាម៉ាស៊ីនរកគ្រាប់បាល់ប្រចាំក្រុមអ៊ីចឹង ក្នុងនោះបង្ហាញខ្លួនសរុប ៤៣ប្រកួត គេរកបាន ២៣គ្រាប់ និង Assists ដល់ទៅ ១៣ដង។

ជុំវិញរឿងខ្សត់គ្រាប់បាល់ខាងលើ លោក Ancelotti បាននិយាយថា៖

Bellingham មិនទាន់អាចរកគ្រាប់បាល់បានត្រូវទេ? ខ្ញុំរីករាយចំពោះការបង្ហាញសមត្ថភាពរបស់គាត់នៅលើទីលាន។ គាត់ជួយយើងបានច្រើនណាស់ គាត់ធ្វើការខ្លាំងនៅលើទីលាន។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលគាត់មិនទាន់អាចរកគ្រាប់បាល់បាន ប៉ុន្តែ អ្វីដែលគាត់ធ្វើបានកាលពីរដូវកាលមុនទើបជារឿងភ្ញាក់ផ្អើល។ គ្រាប់បាល់មិនមែនជារឿងសំខាន់ទេ អ្វីដែលសំខាន់ គឺ ការបង្ហាញខ្លួនរបស់គាត់៕

លោក Carlo Ancelotti
https://s9.kh1.co/__image/w=650,h=366,q=100/6c/6ce389aa19a0b818725f1212028413afc8ebe1d8.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T