ល្អពេកមិនសរសើមិនបាន! លោក Raul ថា Messi មានចំណុចពិសេសមួយនេះខុសពី Zidane, Ronaldo, Figo និង CR7

//s9.kh1.co/f5/f5d4b0acc3133b4666a05182205f14cc81ebf18a.jpg
កីទ្បា

 ២២-តុលា-២០២៤ ២ល្ងាច · ២ ម៉ោងមុន

លោក Raul ថា Messi មានចំណុចពិសេសមួយនេះខុសពី Zidane, Ronaldo, Figo និង Cristiano

បរទេស៖ វីរបុរស Real Madrid លោក Raul បានបង្ហាញការកោតសរសើរជាខ្លាំងលើសមត្ថភាពរបស់ Lionel Messi ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានលើកយកចំណុចមួយ ថាអតីតខ្សែប្រយុទ្ធរបស់ Barcelona រូបនេះ គឺមានភាពពិសេសខុសពី Zinedine Zidane, Ronaldo Nazario, Luis Figo និង Cristiano Ronaldo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Raul និង Leo Messi
លោក Raul និង Leo Messi

ជាការពិតណាស់ មុនពេលចាកចេញពីបាល់ទាត់ អឺរ៉ុប ទៅចូលរួមជាមួយ Inter Miami គឺ Leo Messi ធ្លាប់លេងទល់នឹង Real Madrid ចំនួន ៤៧ ដង ទាំងកាលនៅ Barcelona និង Paris Saint-Germain ហើយជាមួយគ្នានេះ Messi ក៏ធ្លាប់លេងតទល់ជាមួយលោក Raul នៅលើទីលានផងដែរ។

លោក Raul ហាក់មានការកោតសរសើជាខ្លាំងលើ Messi ទោះបីជាអ្នកទាំងពីរធ្លាប់ជាគូប្រជែងនឹងគ្នានៅលើទីលានក៏ដោយ ហើយអ្វីដែលធ្វើឱ្យលោក Raul ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសមត្ថភាពរបស់ Messi គឺត្រង់ថា ម្ចាស់ពាន Ballon d'Or ៨ សម័យរូបនេះ តែងតែធ្វើឱ្យរឿងគ្រប់យ៉ាងនៅលើទីលានមើលទៅដូចជាមានភាពងាយស្រួលជានិច្ច ទោះបីជារឿងនេះ យើងគិតថាវាពិបាកក៏ដោយ។

លោក Raul និង Leo Messi
លោក Raul និង Leo Messi

ទាក់ទងនឹងរឿងខាងលើ លោក Raul បានថ្លែងពី Messi កាលពីឆ្នាំ ២០១៥ យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាសំណាងណាស់ ដែលបានលេងក្នុងក្រុមជាមួយ Zidane, Ronaldo, Figo, Cristiano ប៉ុន្តែ Messi គឺមានភាពខុសប្លែកពីពួកគេ។ គាត់បានធ្វើឱ្យរឿងគ្រប់យ៉ាងនៅលើទីលានមើលទៅដូចជាងាយស្រួលណាស់ ទោះបីជារឿងនោះ មើលទៅដូចជាមិនអាចទៅរួចក៏ដោយ៕

លោក Raul 
លោក Raul 
លោក Raul 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T