ល្អពេកហើយ! លោក Hansi Flick ថាលោកមិនដែលមានប្រភេទកូនក្រុមណា ដែលលេងអស់ពីចិត្តដូចកីឡាករ Barca រូបនេះទេ

//s9.kh1.co/99/993af5e2470814c74cbb267b755de7cb72a2b389.jpg
កីទ្បា

 ២៤-តុលា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

លោក Hansi Flick ថា លោកមិនដែលមានប្រភេទកូនក្រុមដូចជា កីឡាករ Barca រូបនេះទេ លេងអស់ពីចិត្តហ្មង

អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Barcelona លោក Hansi Flick បានសរសើរកូនក្រុម Raphinha មិនដាច់ពីមាត់ បន្ទាប់ពីរូបគេបានរួមចំណែកយ៉ាងធំធេងក្នុងជ័យជម្នះលើ Bayern Munich កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=448,q=100/30/30324f2bc7812069ce137872710851931c6d8b82.png

ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Bayern Munich នៃពានរង្វាន់ Champions League កាលពីយប់មិញ ក្នុងតួនាទីជាប្រធានក្រុម គឺ Raphinha ធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយរូបគេរកបានគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯង (Hat-Trick) ជួយឱ្យក្រុមបំបែកបណ្តារសារលេងមិនឈ្នះ Bayern Munich សោះ ៦ ប្រកួតចុងក្រោយ បញ្ចប់ត្រឹមយប់មិញក្នុងលទ្ធផល ៤ទល់នឹង១ នៅឯកីឡដ្ឋាន Estadi Olimpic Lluis Companys។

ក្រោយចប់ការប្រកួត លោក Hansi Flick បាននិយាយពី Raphinha យ៉ាងដូច្នេះថា៖

ខ្ញុំមិនដែលមានប្រភេទកីឡាករដូចជា Raphinha នៅក្នុងក្រុមរបស់ខ្ញុំទេ។ គាត់លេងអស់ចិត្តពីចិត្ត អស់ពីបេះដូង។ គាត់ល្អណាស់ ទោះបីជាមានបាល់ ឬ គ្មានបាល់។ គាត់តែងតែដាក់សម្ពាធលើគូប្រកួត និង បញ្ចប់ទីបានល្អ៕

លោក Hansi Flick
https://s9.kh1.co/__image/w=650,h=384,q=100/e9/e9755a5f94613e1d0de60436c18a8d4aac42af21.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T