សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើផ្ទៃដីជាង៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់

//s9.kh1.co/9b/9b624c8f0ca92639ce24211f5f933868b9e3b9f2.jpg
Khmerhome

 ១២-វិច្ឆិកា-២០២៤ ២ល្ងាច · ៣ ថ្ងៃមុន

គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើផ្ទៃដី៥០០ហិកតា ស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

https://s9.kh1.co/__image/w=650,h=285,q=100/86/8627e9cd9bd5e61ce01bf6b56a06d05a0e9ac08e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ស្ពឺ៖ គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើផ្ទៃដី៥០០ហិកតា ស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងខាងលើ ក៏ការចូលរួមពី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=545,q=100/19/19487b7f1ef939a04232cf19dd942b1d34aca96c.jpg

គម្រោងនេះស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ ជាការថ្លែង លោក ហេង សួរ។

រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ជាការថ្លែងបន្ត លោក ហេង សួរ បានបន្តទៀតថា ខេត្តកំពង់ស្ពឺ គឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ។

https://s9.kh1.co/__image/w=650,h=434,q=100/60/60bede327e5be701f43a5eecf61eb2cc294eeb28.jpg

លោក រដ្ឋមន្រ្តីបានបន្ថែមថា ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រតិបត្តិករស្នូលក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។

ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ជាការថ្លែងបញ្ជាក់ លោក រដ្ឋមន្រ្តី។

https://s9.kh1.co/__image/w=650,h=434,q=100/22/2273a4f341178f08d1990a59948b5499e603908d.jpg

ទន្ទឹមនេះ លោក មរដ្ឋមន្ត្រី សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទៀត។

https://s9.kh1.co/__image/w=650,h=433,q=100/8d/8d39a3cb352dc75dbd0605364f2604576addad3d.jpg
https://s9.kh1.co/__image/w=650,h=823,q=100/a9/a902b2fb63037ca8dd495616c5b79baeb7c6da66.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T