ប្រដាល់៖ ការប្រកួតរវាង កីឡាករបារាំង Omar Samb ទល់នឹង កីឡាករអឺរ៉ង់ Hassan Vahdani នៅថ្ងៃស្អែកត្រូវបានលុបចោលជាផ្លូវការហើយ បន្ទាប់់ពី Omar មានជំងឺភ្នែកក្រហម ពេទ្យមិនអនុញ្ញាតិឲ្យប្រកួតបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ជំនួបរវាង Omar និង Hassan ត្រូវបានផ្គូផ្គងរាប់ខែមកហើយ ខណៈ ការប្រកួតទាំងពីរនឹងចូលមកដល់នៅថ្ងៃស្អែកនេះនៃសង្វៀន One Lumpinee ប៉ុន្តែ គួរឲ្យសោកស្តាយ ដល់ព្រឹកនេះជាថ្ងៃថ្លឹងគីឡូ និង ពិនិត្យសុខភាព បែរជាក្រុមពេទ្យពិនិត្យឃើញថា Omar មានជំងឺភ្នែកក្រហម។
យ៉ាងណាមិញ វាជារឿងដ៏សោកស្តាយមែនទែនដែលការប្រកួតខាងលើមិនអាចកើតឡើងបាន ព្រោះវាជាជំនួបមួយដែលអ្នកគាំទ្រកម្ពុជាចង់តាមដានផងដែរ ប៉ុន្តែ សមីខ្លួនផ្ទាល់ Omar គាត់កាន់តែស្តាយដែលគាត់ខំប្រឹងប្រែងត្រៀមហ្វឹកហាត់ពេញដល់ទៅ ២ខែ និង ហោះតាំងតែពីប្រទេសបារាំងមកកាន់ប្រទេសថៃ ប៉ុន្តែ ចុងក្រោយមានបញ្ហាសុខភាព គឺ ជំងឺភ្នែកក្រហមមិនបានប្រកួតទៅវិញ៕
វីដេអូបញ្ជាក់ពីលោកសឿ វណ្ណៈ៖
ប្រភព៖ សឿ វណ្ណៈ