ធ្វើការងារធ្ងន់ហើយ! ពេជ្រ សម្បត្តិ នឹងហោះទៅជប៉ុនលេងលក្ខណៈ 4 MEN ខណៈជុំដំបូងត្រូវជួបកីឡាករថៃ ដែលទើបឈ្នះ តៃមូ

//s9.kh1.co/1c/1c886bd99a5f3f02b7a570f559376b1452594ddd.jpg
កីទ្បា

 ២២-វិច្ឆិកា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

ក្របីព្រៃពេជ្រ សម្បត្តិ នឹងហោះទៅជប៉ុនលេងលក្ខណៈ 4 MEN ខណៈជុំដំបូងត្រូវជួបកីឡាករថៃ ដែលទើបឈ្នះ តៃម៉ូ

បរទេស៖ ជាដំណឹងដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដោយកាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ម្សិលមិញខាងសង្វៀន Knock Out របស់ ជប៉ុន បានប្រកាសអំពីបេក្ខភាពកីឡាករទាំង ៤ រូប ដែលត្រៀមប្រកួតលក្ខណៈ 4 Men នៅថ្ងៃទី ៣០ ខែ ធ្នូ ចុងឆ្នាំ ២០២៤ នេះ ហើយក្នុងនោះក៏មានវត្តមានតារាឆ្នើមរបស់កម្ពុជាកីឡាករក្របីព្រៃពេជ្រ សម្បត្តិ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ

យោងតាមការប្រកាសរបស់ខាងសង្វៀន Knock Out ផ្ទាល់តែម្តង កីឡាករទាំង ៤ រូប ដែលត្រៀមប្រកួតលក្ខណៈ 4 Men នៅខែក្រោយនេះរួមមានកីឡាករម្ចាស់ផ្ទះជប៉ុន Taimu Hisai, Kanato Shimoji, កីឡាករកម្ពុជា ពេជ្រ សម្បត្តិ និង កីឡាករថៃ Lom Ieesan។

ក្នុងនោះការប្រកួតក្នុងជុំដំបូង គឺ Taimu Hisai និងត្រូវជួបមិត្តរួមសញ្ជាតិ Kanato Shimoji រីឯពេជ្រ សម្បត្តិវិញ នឹងត្រូវជួបជាមួយកីឡាករ ថៃ Lom Ieesan។

Poster ប្រកួត
Poster ប្រកួត

Lom Ieesan នេះយើងក៏មិនអាចមើលរំលងពីសមត្ថភាពរបស់គេបានដែរ ដោយកាលពីថ្ងៃទី ២ ខែ វិច្ឆិកា កន្លងទៅ រូបគេទើបតែបានយកឈ្នះលើ Taimu Hisai នៅសង្វៀន Knock Out ហើយក្នុងនោះកីឡាករ ថៃ វ័យ ៣១ ឆ្នាំរូបនេះ គេធ្លាប់ប្រកួតបាន ៩៤ ដង ឈ្នះ ៦១ ដង(ផ្តួលដៃគូឱ្យសន្លប់ ១០ដង) ចាញ់ ៣១ ដង និងស្មើ ២ ដង។

គួរបញ្ជាក់ថា ក្រៅពី ពេជ្រ សម្បត្តិ ខាងកម្ពុជាយើងក៏មានកីឡាករម្នាក់ទៀតទៅចូលរួមផងដែរ នោះគឺកីឡាករ ចម្រើន គុនខ្មែរ ដោយរូបគេនឹងត្រូវជួបជាមួយកីឡាករ ជប៉ុន Ogasawara៕

Poster ប្រកួត
Poster ប្រកួត

ប្រភពKnock Out

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T