ប្រដាល់៖ អ្នកប្រដាល់សញ្ជាតិបារាំងហ្វឹកហាត់គុនខ្មែរ Omar Samb បានលើកឡើងថា រូបគេចង់មកប្រកួតនៅប្រទេសកម្ពុជាម្តងទៀត ហើយ ម្តងនេះគាត់ចង់ជួប ធឿន ធារ៉ា តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងនិយាយពី Omar Samb នេះ គេជាកីឡាករដែលកំពុងហ្វឹកហាត់គុនខ្មែរនៅឯប្រទេសបារាំង និង ធ្លាប់មានប្រវត្តិជួបជាមួយកីឡាករខ្មែរយើង ៣រូបផងដែរ ដោយរូបគេធ្លាប់ចាញ់ មុឺន សុភា ប៉ុន្តែ ឈ្នះ កែវ រំចង់ សន្លប់ និង ឈឿង ល្វៃ បោះបង់ការប្រកួតនៅទឹកដីបារាំង ខណៈ ថ្មីៗនេះក៏លេចឮដំណឹងថា រូបគេអាចនឹងមកប្រកួតនៅប្រទេសកម្ពុជាជាលើកទីពីរក្នុងពេលឆាប់ៗខាងមុខ។
ក្នុងនោះផងដែរក្នុងកិច្ចសម្ភាសជាមួយ លោក សឿ វណ្ណៈ Omar បាននិយាយថា គាត់ចង់មកប្រកួតនៅប្រទេសកម្ពុជាម្តងទៀត ដោយគាត់ចុចឈ្មោះចង់ ជួប ធឿន ធារ៉ា តែម្តង អាចជួបបាននៅទឹកដីកម្ពុជាក៏បាន នៅបារាំងក៏បាន គាត់ស្វាគមន៍ជានិច្ច។