កម្សាន្ត៖ តារាសម្ដែង Angelina Jolie បាននិយាយថា កូនៗរបស់នាង គឺជាអ្វីគ្រប់យ៉ាងសម្រាប់នាង ហើយគ្មានអ្វីផ្សេងទៀត ដែលសំខាន់ជាងនេះ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការថ្លែងក្នុងកម្មវិធី Good Morning America តារាសម្ដែងស្រី Angelina បានចែករំលែកថា សម្រាប់នាង ភាពជាម្តាយគឺជាការផ្តោតសំខាន់ក្នុងជីវិត ដូចជាការច្រៀងដែលមានសារៈសំខាន់បំផុតចំពោះ Maria Callas ដែលជាសិល្បករល្ខោនអូប៉េរ៉ាដែលជាតួអង្គដែលនាងសម្តែងក្នុងខ្សែភាពយន្តថ្មី Maria ។ តារាស្រីរូបនេះ បានសារភាពថា «កូនរបស់ខ្ញុំគឺជាសុភមង្គលរបស់ខ្ញុំ។ អ្នកអាចយកអ្វីៗផ្សេងទៀតចេញពីខ្ញុំ គ្មានអ្វីសំខាន់ទេ»។
Angelina គឺជាអ្នកម្តាយដែលមានកូនចំនួន ៦ នាក់ នៅក្នុងនោះមានកូនចិញ្ចឹមបីនាក់និងកូនបង្កើតបីនាក់ គឺ Maddox អាយុ ២៣ ឆ្នាំ Pax អាយុ ២០ ឆ្នាំ Zahara អាយុ ១៩ ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំ និងកូនភ្លោះ Knox និង Vivienne អាយុ ១៦ ឆ្នាំ។ ហើយកូនៗបាននៅជាមួយ Angelina តាំងពី នាងបានលែងលះជាមួយតារាសម្តែង Brad Pitt ក្នុងឆ្នាំ ២០១៦៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖