ពិតជាកំពូលកីឡាករមែនៗ! IFFHS រាយការណ៍ថា Ronaldo បានក្លាយជាកីឡាករទី ១ ក្នុងលោក ដែលធ្វើបានកំណត់ត្រាដ៏អស្ចារ្យមួយនេះ

//s9.kh1.co/64/6436f297f8865b18911ac8179461e0c13b6dd942.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០២៤ ២ល្ងាច · ៣ ម៉ោងមុន

IFFHS រាយការណ៍ថា Ronaldo បានក្លាយជាកីឡាករទី ១ ក្នុងលោក ដែលធ្វើបានកំណត់ត្រាដ៏អស្ចារ្យមួយនេះ

បរទេស៖ IFFHS ដែលគេស្គាល់ថាជាស្ថាប័នកត់ត្រាប្រវត្តិសាស្ត្រក្នុងវិថីបាល់ទាត់ និងស្ថិតិរបស់កីឡាករក្នុងពិភពលោកបានរាយការណ៍ថា Cristiano Ronaldo បានក្លាយជាកីឡាករទី ១ ក្នុងពិភពលោក ដែលអាចស៊ុតបញ្ចូលទីទៅលើក្រុមចំនួន ២០០ ផ្សេងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ Ronaldo បច្ចុប្បន្នគឺជាកីឡាករបាល់ទាត់ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងលោក ពោលគឺចំនួន ៩១៣ គ្រាប់ក្នុងការលេងឱ្យក្រុមចំនួន ៦ ផ្សេងគ្នា រួមមានជម្រើសជាតិ ព័រទុយហ្គាល់, Sporting (លីគព័រទុយហ្គាល់), Manchester United (លីគអង់គ្លេស), Real Madrid (លីគអេស្ប៉ាញ), Juventus (លីគអ៊ីតាលី) និងបច្ចុប្បន្នលេងនៅ Al-Nassr របស់ អារ៉ាប៊ីសាអ៊ូឌីត។

តាមរយៈកំណត់ត្រាខាងលើ IFFHS បានបញ្ជាក់ថា Ronaldo បានស៊ុតបញ្ចូលទីបង្គ្រប់ទៅលើក្រុមទី ២០០ នៅក្នុងអាជីពរបស់ខ្លួន គឺកាលពីជំនួបទល់នឹងក្រុម Al Qadisiyah នៃលីគ Saudi Pro League កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា កន្លងទៅ ដែលពេលនោះគាត់បានស៊ុតបញ្ចូលទី ១ គ្រាប់។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្រុមទាំង ២០០ ដែល Ronaldo បានស៊ុតបញ្ចូលទី ក្នុងនោះមានក្រុមចំនួន ១៥២ ក្រុម ដែលជាក្រុមអាជីព និងក្រុម ៤៨ ផ្សេងទៀតស្ថិតនៅជម្រើសជាតិ៕

Cristiano Ronaldo
Cristiano Ronaldo

ប្រភពIFFHS

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T