បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Bodo/Glimt ដែលមកពីលីគប្រទេស ន័រវែស នៅក្នុងការប្រកួតពានរង្វាន់ Europa League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមម្ចាស់ផ្ទះ Man UTD នៅតែធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវ Bodo/Glimt ក្នុងលទ្ធផល ៣ ទល់នឹង ២។
ក្នុងនោះ ៣ គ្រាប់របស់ Man UTD គឺរកបានដោយ Alejandro Garnacho នៅនាទីទី ១ និង Rasmus Hojlund រកបាន ២ គ្រាប់ទៀត នៅនាទីទី ៤៥ និង ៥០។ ចំណែក ២ គ្រាប់របស់ Bodo/Glimt វិញ គឺរកបានដោយកីឡាករ Hakon Evjen នៅនាទីទី ១៩ និង Philip Zinckernagel នៅនាទីទី ២៣។
គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យ Man UTD ឡើងមកឈរនៅលេខរៀងទី ១២ ក្នុងតារាងចំណាត់ថ្នាក់ UEL ក្រោយឆ្លងកាត់ ៥ ប្រកួតកន្លងមក ពួកគេឈ្នះ ២ និងស្មើ ៣ មាន ៩ ពិន្ទុ ចំណែកក្រុម Bodo/Glimt វិញ កំពុងឈរនៅលេខរៀងទី ១៧ ក្រោយឆ្លងកាត់ ៥ ប្រកួតដូចគ្នា ពួកគេមាន ៧ ពិន្ទុក្នុងដៃ។
សូមទស្សនាវីដេអូខាងក្រោម៖