កម្សាន្ត៖ បើនិយាយពីការតុបតែងខ្លួន សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែបានចេញមកជាមួយនឹងស្ទាយ៍លេងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតដ៏ទាន់សម័យ ស័ក្តិសមជាមួយនឹងរូបសម្រស់ដែលពេលចេញមកម្ដងៗ ពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តអ្នកគាំទ្រជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មីៗនេះវិញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចេញមកបង្ហាញរូបភាពថ្មីមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាងបានបង្ហាញស្ទាយ៍តុបតែងខ្លួនយ៉ាងប្លែកភ្នែក ជាមួយនឹងឈុតស ពាក់មកុដ និងម៉ូតសក់ពណ៌ទង់ដែងយ៉ាងលេចធ្លោ បង្ហាញពីសម្រស់ដ៏ផូរផង់។
ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយនោះ ក៏មានហ្វេនៗជាច្រើន បានបង្ហាញពីការពេញចិត្ត និងបានសរសើរពីការរៀបចំខ្លួនរបស់នាង ដែលពោរពេញដោយភាពស្រស់ស្អាត មានមន្តស្នេហ៍ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖