បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមអធិរាជស Real Madrid បានធ្វើដំណើទៅកាន់កីឡដ្ឋាន Gewiss Stadium របស់ Atalanta ដើម្បីបើកការប្រកួតទី ៦ នៅក្នុងពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមភ្ញៀវ Real Madrid ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Atalanta ក្នុងលទ្ធផល ៣ ទល់នឹង ២។
ក្នុងនោះ ៣ គ្រាប់របស់ Real Madrid គឺរកបានដោយ Kylian Mbappe នៅនាទីទី ១០, Vnicius Jr. នៅនាទីទី ៥៦ និងមួយគ្រាប់ទៀតរកបានដោយ Jude Bellingham នៅនាទីទី ៥៩។ ចំណែក ២ គ្រាប់របស់ Atalanta វិញ គឺរកបានដោយកីឡាករ Charles De Ketelaere នៅនាទីទី ៤៥+២ (P) និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Ademola Lookman នៅនាទីទី ៦៥។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ Real Madrid ហក់ឡើងមកឈរលេខរៀងទី ១៨ នៃតារាងចំណាត់ថ្នាក់របស់ UCL ក្រោយឆ្លងកាត់ ៦ ប្រកួត ពួកគេឈ្នះ ៣ និងចាញ់ ៣ មាន ៩ ពិន្ទុ ចំណេក Atalanta វិញ កំពុងឈរនៅលេខរៀងទី ៩ ក្រោយឆ្លងកាត់ ៦ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ២ និងចាញ់ ១ មាន ១១ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖