អុញនោះ! ជើងចាស់ Khedira បានទូន្មានទៅ Vinicius ថាបើចង់ល្អដូច Messi និង CR7 ត្រូវតែកែទម្លាប់អា.ក្រ_»ក់មួយនេះជាបន្ទាន់

//s9.kh1.co/14/14b085308f3cee67a7aab477336618defa2aba59.jpg
កីទ្បា

 ១១-ធ្នូ-២០២៤ ២ល្ងាច · ១៤ ម៉ោងមុន

ជើងចាស់ Khedira បានទូន្មានទៅ Vinicius ថាបើចង់ល្អដូច Messi និង CR7 ត្រូវតែកែទម្លាប់អាក្រក់មួយនេះជាបន្ទាន់

បរទេស៖ អតីតខ្សែបម្រើរបស់ Real Madrid លោក Sami Khedira បានផ្តល់ដំបូន្មានទៅខ្សែប្រយុទ្ធស្លាបក្រុមអធិរាជស Vinicius Jr. ថាឱ្យរូបគេត្រូវតែកែទម្លាប់មួយចំនួនចេញ ដូចជាការខឹងច្រើននៅលើទីលាន និងត្រូវចេះផ្តល់ការគោរពដល់គូប្រកួត ប្រសិនបើរូបគេចង់ក្លាយជាកីឡាករល្អដូច Cristiano Ronaldo, Lionel Messi និងកីឡាករមួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius Jr. 
Vinicius Jr. 

យ៉ាងណាក៏ដោយ លោក Khedira បានលើកយក Ronaldo មកធ្វើជាឧទាហរណ៍មួយសម្រាប់ Vinicius ក្នុងនោះលោកបានលើកឡើងថា CR7 កាលនៅក្មេង ក៏មានទម្លាប់ខឹងច្រើនបែបនេះដែរ ប៉ុន្តែចុងក្រោយគាត់បានធ្វើការផ្លាស់ប្តូរនូវឥរិយាបថបែបនេះយ៉ាងលឿន។ ដូច្នេះហើយ ទើបលោកចង់ឱ្យ Vinicius កែប្រែនូវទម្លាប់បែបនេះចេញ ប្រសិនបើរូបគេចង់ក្លាយជាកីឡាករដ៏ល្អម្នាក់នៅក្នុងពិភពលោក។

លោក Sami Khedira និង Ronaldo
លោក Sami Khedira និង Ronaldo

ដកស្រង់ពាក្យសម្តីដើមពីសារព័ត៌មាន Sportskeeda លោក Sami Khedira បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់មើលទៅដូចជាខឹងច្រើនណាស់នៅលើទីលាន។ Cristiano ក៏ធ្លាប់ដូចគ្នាបែបនេះបន្តិចបន្តួចដែរ នៅពេលគាត់នៅក្មេង ប៉ុន្តែគាត់បានផ្លាស់ប្តូរនូវទម្លាប់បែបនេះយ៉ាងឆាប់រហ័ស។ ប្រសិនបើ Vinicius ចង់ក្លាយជាកីឡាករល្អដូច Messi, Zidane, Cristiano ឬ Xavi គាត់ត្រូវតែចេះផ្តល់ការគោរពដល់គូប្រកួតឱ្យបានច្រើនជាងនេះបន្តិចទៀត ឬក៏ជាមួយអាជ្ញាកណ្តាលផងដែរ។ រឿងនេះគឺត្រូវការធ្វើការផ្លាស់ប្តូរ...៕

លោក Sami Khedira
លោក Sami Khedira
លោក Sami Khedira

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T