កម្សាន្ត៖ តារាសម្តែង Hyun Bin បានចូលរួមកម្មវិធីមួយ ហើយបានចែករំលែកអំពី ជីវិតរៀបការរបស់ខ្លួន ជាមួយនឹងភរិយា ដែលជាតារាសម្តែង Son Ye Jin ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះគឺជា ការវិលត្រឡប់មកកាន់កម្មវិធីចម្រុះលើកដំបូង របស់ Hyun Bin បន្ទាប់ពីអស់រយៈពេល ១៣ ឆ្នាំ។ ក្នុងកម្មវិធីនោះ តារាប្រុសរូបនេះបានចែករំលែកពីអារម្មណ៍របស់ខ្លួន ចំពោះភរិយាថា «អ្វីៗដែលប្រពន្ធខ្ញុំបានធ្វើ ធ្វើឱ្យខ្ញុំមានអារម្មណ៍គោរព និងដឹងគុណខ្លាំងណាស់ ប្រពន្ធខ្ញុំយល់ចិត្តខ្ញុំណាស់ ហើយតែងតែគាំទ្រខ្ញុំគ្រប់បែបយ៉ាង»។
យ៉ាងណាមិញ មុនពេលចូលរួមក្នុងកម្មវិធីនេះ Hyun Bin បានបង្ហើបថា បានពិភាក្សាជាមួយប្រពន្ធហើយ ដោយបាននិយាយថា ប្រពន្ធរបស់លោកធ្លាប់មកទីនេះ ហើយនាងបាននិយាយថា នៅទីនេះមានកាមេរ៉ាច្រើនជាងនាងគិតទៅទៀត។
គួររំឮកផងដែរថា Son Ye Jin និង Hyun Bin បានរៀបការជាមួយគ្នា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំ។ ដោយសារអ្នកទាំងពីរជាតារាក្នុងវិស័យសិល្បៈ ទើបពិធីមង្គលការទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ ហើយអ្នកទាំងពីរ បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ នៅខែវិច្ឆិកាឆ្នាំ ២០២២ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖