អាមេរិក៖ ទោះសមាជិកទាំងបួនរបស់ក្រុមចម្រៀងនារី BLACKPINK មិនបានចេញចម្រៀងរួមគ្នានៅឆ្នាំនេះក្ដី ប៉ុន្តែពួកគេនៅតែរក្សាភាពស្និទ្ធស្នាលនឹងគ្នាទៅវិញទៅមក ដោយជារឿយៗសមាជិកម្នាក់ៗតែងតែបង្ហោះសារផ្សព្វផ្សាយបទចម្រៀងឲ្យគ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេល Rosé បានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា "rosie" នោះ Jennie ក៏ទើបតែបានចេញបទ "Mantra" ដែរ ហើយថ្មីៗនេះ អ្នកទាំងពីរត្រូវគេប្រទះឃើញថាបានចេញបណ្ដើរគ្នា នៅទីក្រុង New York City សហរដ្ឋអាមេរិកទាំងយប់។
នៅក្នុងរូបភាពយកចេញពីវីដេអូ បង្ហាញឲ្យឃើញ Rosé និង Jennie បានដើរកៀកដៃគ្នា យ៉ាងជិតស្និទ្ធ ចេញពីកន្លែងមួយក្នុងឈុតបែបរដូវរងា ហើយអ្នកទាំងពីរបានយកដៃបាំងផ្ទៃមុខ ពីពន្លឺហ្វ្លាសរបស់អ្នកថតទៀតផង។ ការចួបជុំគ្នារវាងអ្នកទាំងពីរធ្វើឲ្យអ្នកគាំទ្រមានការសប្បាយចិត្តជាខ្លាំង ដោយយល់ថា ទោះពួកគេមិនបាននៅចេញចម្រៀងរួមគ្នាក្ដីក៏មិត្តភាពពួកគេនៅតែស្អិតរមួត៕
ប្រភព៖ allkpop