កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និងគូស្នេហ៍ ដែលជាតន្ត្រីករ លោក Benny Blanco បានជួបគ្នាដំបូងកាលពី ១៧ ឆ្នាំមុន ហើយក៏ជាមិត្តនឹងគ្នា អស់រយៈពេលជាយូរ មុនពេលមានទំនាក់ទំនងស្នេហានឹងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Benny Blanco បានលើកឡើងពីទំនាក់ទំនងរបស់ខ្លួន ជាមួយ Selena Gomez នៅក្នុងបទសម្ភាសន៍ជាមួយ កាលពីខែមេសា ថា៖
ច្រើនឆ្នាំកន្លងផុតទៅ សិល្បករទាំងពីរបានទាក់ទងគ្នា។ ក្នុងឆ្នាំ ២០១៥ Benny បានផលិតបទ Same Old Love សម្រាប់ Selena បន្ទាប់មកគឺ Kill Em With Kindness ។ បួនឆ្នាំក្រោយមក ពួកគេបានសហការគ្នាលើបទចម្រៀង I Can't Get Enough ជាកន្លែងដែល Benny សហការនិពន្ធ ផលិត និងថត MV ជាមួយ Selena ។ នៅរដូវក្តៅឆ្នាំ ២០២៣ Selena បានអញ្ជើញ Benny ឱ្យផលិតបទចម្រៀង Single Soon ដែលមានភាពល្បីល្បាញនៅពេលចេញក្នុងខែសីហា ដោយឈានដល់កំពូល Top 20 ក្នុងតារាង Billboard Hot 100 ។ Selena បានបង្ហើបឱ្យដឹងថា នាងនិង Benny ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា នៅខែកក្កដា ឆ្នាំ ២០២៣។
នៅខែកក្កដាឆ្នាំនេះ មុនខួបគម្រប់មួយឆ្នាំរបស់ពួកគេ គូស្នេហ៍មួយគូនេះបានចូលរួមក្នុងការប្រកួតប្រជែងដើម្បីឆ្លើយសំណួរនៅលើ TikTok ។ ពេលសួរថា អ្នកណាជាអ្នកសារភាពស្នេហ៍មុន Selena ញញឹមហើយសារភាពថាជានាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖