កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែទទួលបានជោគជ័យយ៉ាងធំធេងទៅលើបទ "APT."ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុសសាកលគឺលោក Bruno Mars ហើយក្រៅពីនោះ នាងក៏បានបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា "rosie" ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងអាល់ប៊ុមថ្មីនោះ មានបទចម្រៀងពីរោះៗជាច្រើនមិនថា APT., Number one Girl ឬ Toxic Till The End នោះទេដែលសុទ្ធសឹងតែនិយាយពីស្នេហាមនោសញ្ចេតនា។ ខណៈនោះ អ្នកគាំទ្របានចាប់អារម្មណ៍បទមួយមានចំណងជើងថា " Drinks or Coffee" ដែលបាននិយាយរៀបរាប់ពីនារីម្នាក់បានចួបបុរសដ៏សង្ហានិងទាក់ចិត្តនាងម្នាក់ នៅឯពិធីជប់លៀងមួយ។
Rosé បានចេញមកបញ្ជាក់ថា បទនេះគឺនាងសរសេរដោយផ្អែកទៅលើការបានចួបបុរសម្នាក់នៅឯពិធីជប់លៀង ហើយនាងគិតថាគេម្នាក់នោះគួរឲ្យស្រលាញ់ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង តែមិនមែនជាស្នេហាសមបំណងអ្វីនោះឡើយ។
បន្ទាប់ពី Rosé បានបញ្ជាក់បែបនេះ អ្នកគាំទ្រនាំគ្នាគិតថា នាងចង់សំដៅលើការបានចួបជាមួយនឹង តារាប្រុស Cha Eunwoo ដែលមកពីក្រុម ASTRO និងជាតារាសម្ដែង ដែលកាលពីមុន ពួកគេត្រូវអ្នកគាំទ្រចាប់ផ្គូផ្គងគ្នា។ អ្នកទាំងពីរបានចួបគ្នានៅកម្មវិធីជប់លៀងបន្ទាប់ពីចប់ Coachella ដែល Cha Eunwoo ក៏បានចូលរួមដែរ៕
ប្រភព៖ koreaboo