អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង

//s9.kh1.co/77/77521791aad5dbb607c937c39c2773bc3a7e16f8.jpg
សង្គម

 ២៥-ធ្នូ-២០២៤ ៩ព្រឹក · ១៤ ម៉ោងមុន

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង

នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗនៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ នៅជ្រុងខាងត្បូង និងខាងកើត។

ដើម្បីសង្គ្រោះតួបណ្ណាល័យនេះឱ្យមានភាពរឹងមាំ ក្រុមការងារបានរើឥដ្ឋផ្នែកខ្លះដែលពុកផុយ ចុះលេខបញ្ជីឥដ្ឋ និងរើឥដ្ឋនោះម្តងមួយដុំៗទៅតាមបច្ចេកទេស ដើម្បីសម្អាតកំណកដី ឬសស្មៅ និងឬសរុក្ខជាតិ និងរៀបពង្រឹងឥដ្ឋនៅទីតាំងដើមឡើងវិញ និងជួសជុលបិទទីតាំងដែលមានទឹកហូរជ្រាបចូលក្នុងប្រាសាទ រួមទាំងជម្រកសត្វល្អិតផង។

ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធទាំងមូលរបស់បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍នៃប្រាសាទបាគង នៅដំណាក់កាលទី៣ តួបណ្ណាល័យទទួលបានភាពរឹងមាំឡើងវិញហើយ។ មិនតែប៉ុណ្ណោះ ក្រុមការងារនៅតែបន្តការថែទាំ អភិរក្សតាមដានជាប្រចាំ ដូចជាការសម្អាតស្មៅ ឬរុក្ខជាតិ និងទឹកដក់តាមប្រាសាទដែលជាកង្វល់របស់អ្នកអភិរក្ស៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា/ ក្រុមការងារជួសជុល

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T