ថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ

//s9.kh1.co/f1/f13f2d298e8828aa3d0100d5938acf0882f75403.jpg
សង្គម

 ០៥-មករា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

ថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ

២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។

ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ​ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕

 ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/7c/7cdef24738d343daf396c8bf5389605854f96516.jpg

ប្រកាសដំណឹង! ​​​​​​​​ថ្ងៃស្អែកនឹងមានការបញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ០៦-មករា-២០២៥ 
 ៣ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T