បាល់ទាត់៖ ថ្មីៗនេះហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្របាល់ទាត់នៅប្រទេសកម្ពុជា បន្ទាប់ពីបានលេចឮអំពីកីឡាករបាលទាត់កូនកាត់ខ្មែរ-អាមេរិកម្នាក់ ដែលកំពុងតែស្ថិតនៅក្នុងឈុតយុវជនថ្នាលរបស់ Barcelona (MLS Next Barca Academy)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភព ដែលចុះផ្សាយដោយ Southeast Asian Talent បានឱ្យដឹងថា កីឡាករខាងលើ គេមានឈ្មោះថា Carson Starrett មានម្តាយដែលមានឈាមជ័រជាខ្មែរ និងមានឪពុកជាជនជាតិ អាមេរិក ហើយបច្ចុប្បន្នរូបគេមានវ័យ ១៣ ឆ្នាំ កើតនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១១។
ត្រឹមវ័យ ១៣ ឆ្នាំ Carson Starrett មានកម្ពស់ ១.៨៥ ម៉ែត្រ និងបច្ចុប្បន្នលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល៕