អាស៊ាន៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា បានសម្រេចតែងតាំង អតីតកីឡាកររបស់ Barcelona និង ក្រុមជម្រើសជាតិហូល្លង់ លោក Patrick Kluivert ជា គ្រូបង្គោលធំដឹកនាំក្រុម ពោលំ រង់ចាំតែការប្រកួតផ្លូវការតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាពេលថ្មីៗនេះ ក្រុមឥណ្ឌូនេស៊ី បានធ្វើការប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយ គ្រូបង្គោលចាស់សញ្ជាតិកូរ៉េខាងត្បូង លោក Shin Tae-yong ក្រោយលោកចំណាយពេលដឹកនាំនៅទីនោះអស់រយៈពេល ៥ឆ្នាំ។ យ៉ាងណាក្រោយបញ្ចប់ និង ទទួលបានលទ្ធផលមិនល្អក្នុងពានរង្វាន់ AFF CUP 2024 រូបលោកក៏ត្រូវបានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីប្រកាសបញ្ចប់កិច្ចដែលនៅសេសសល់តែម្តង។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកាសតែងតាំងផ្លូវការរបស់លោក Patrick Kluivert នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែមករា ខាងមុខ ដោយលោកនឹងចុះកុងត្រាក្នុងរយៈពេល ២ឆ្នាំ លក្ខខណ្ឌបន្ថែមបាន ២ឆ្នាំទៀត ខណៈ គោលដៅធំបំផុតដែលសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីបានដាក់ គឺ ការឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup 2026៕
ប្រភព៖ Fabrizio Romano