សង្ស័យលុយដល់! Fabrizio Romano ចុះផ្សាយថា តារា Man UTD រូបនេះអាចផ្លាស់ទៅ អារ៉ាប៊ីសាអ៊ូឌីត នៅសប្តាហ៍ក្រោយ

//s9.kh1.co/7f/7fe36b546992b26924132a5990d2c1ba4f4c24d0.jpg
កីទ្បា

 ០៧-មករា-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

Fabrizio Romano ចុះផ្សាយថា តារា Man UTD រូបនេះអាចផ្លាស់ទៅ អារ៉ាប៊ីសាអ៊ូឌីត នៅសប្តាហ៍ក្រោយ

បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែបម្រើ Casemiro អាចនឹងចាកចេញពី Manchester United នៅសប្តាហ៍ក្រោយ ក្នុងទីផ្សារដោះដូរកីឡាករខែ មករា នេះទៅកាន់ក្លិបនៅក្នុងលីគ Saudi Pro League របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Casemiro
Casemiro

ប្រភពដដែល មិនទាន់បានបញ្ជាក់ពីតម្លៃផ្ទេរ ឬប្រាក់ឈ្នួលកីឡាករនៅឡើយទេ ដោយសារតែបច្ចុប្បន្នខាងភាគីកីឡាករ និងក្លិបកំពុងស្ថិតនៅក្នុងការចរចាប្រាក់ឈ្នួលជាមួយគ្នានៅឡើយ។

គួរបញ្ជាក់ថា Casemiro បានចាកចេញពី Real Madrid ផ្លាស់មកកាន់ Man UTD កាលពីរដូវក្តៅឆ្នាំ ២០២២ ហើយកិច្ចសន្យារបស់គេ គឺនៅសល់ជាមួយក្រុមបិសាចក្រហមដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦៕

Casemiro
Casemiro

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T